ជនជាតិ​ទំពួន នៅ​មានជំនឿថា ខ្មោច​ចង.ក ជាង20ឆ្នាំ នៅមាន​ម​ហិ​ទ្ធ​រិ​ទ្ធិ

ខេត្តរតនគិរី ៖ ទំនៀម​ទំលាប់​ប្រពៃណី ជនជាតិដើម​ភាគតិច (ទំ​ពូន) នៅតែ​គោរព​កេរ្តិ៍ដំណែល​ដូនតា រហូតដល់​បច្ចុប្បន្ន។ ជាក់ស្តែង​នៅ​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ វេលា​ម៉ោង២រសៀល នៅ​ចំណុច​ផ្លូវជាតិ​លេខ៧៨ ក្បែរ​ជើងភ្នំ​យក្ស​ឡោម ស្ថិតនៅ​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង មានកម្ម​វិធី​មួយ ដោយមាន​ជនជាតិ ដើម​ភាគតិច​ទំពួន ប្រមាណ២០-៣០នាក់ មកជួប​ជុំគ្នា កាប់​ក្របី១ក្បាល សែន​អ្នកជំងឺ ដោយ​ចោទថា ខ្មោច​ជនជាតិ​គ្រឹ​ង ចង.ក​នៅទីនេះ អស់​រយៈពេល​ជាង២០ឆ្នាំ​មកហើយ​នោះ ធ្វើអោយ​កូនប្រសារ និង​តាម​ផ្តន្ទា​ធ្វើអោយ​កូនប្រសារ​ប្រុស របស់គាត់​ឆ្កួត និង​ឈឺ​រាំ​រៃ។

ទាក់ទិន​នឹង​ករណី​ខាងលើ ត្រូវបាន​ស្ត្រី​ម្នាក់​មានឈ្មោះ ថោង យ៉ាង អាយុ៤៩ឆ្នាំ ជនជាតិ​ទំពួន ដែលមាន​ប្តី​ឈ្មោះ​ទីន ខាំ​បី អាយុ៦០ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឡូ​ន ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ស្ត្រី​រូបនោះ​បាន​អះអាងថា មូលហេតុ​ដែល​គាត់​ធ្វើដំណើរ ពី​ស្រុក​បរ​កែវ មក​កាប់​ក្របី១ក្បាល​សែ ន​នៅ​ចំណុច​ខាងលើ​គឺ​ក្រុមគ្រួសារ របស់គាត់ ព្រមទាំង​អ្នកភូមិ បាន​ទៅរក​គ្រូទាយ របស់​ជនជាតិ​ទំពួន បាន​មើលឃើញថា​កូនប្រសារ​របស់គាត់ មានឈ្មោះ​ថោង វណ្ណា អាយុ១៩ឆ្នាំ ដែល​យក​កូនស្រី​គាត់​បង្កើត​ឈ្មោះ ថោង ទាម អាយុ១៨ឆ្នាំ បាន​រៀបការ អស់​រយៈពេល៦ខែ​ហើយ អ្នកស្រី​បាន​បន្តទៀតថា គ្រូ​បាន​ទាយ​ថា កូនប្រសារ​របស់គាត់ ត្រូវបាន​ខ្មោច​ស្ត្រី​ម្នាក់​ចង.ក នៅ​ចំណុច​សែន​បាន​ទៅ​ធ្វើអោយ​កូនប្រសារ របស់គាត់​ឆ្កួត តាំងពី​អាយុ១៣ឆ្នាំ រហូតមកដល់​បច្ចុប្បន្ន ពេលនេះ​គាត់​ជា​ម្តាយក្មេក និង​អ្នកភូមិ​បាននាំគ្នា​ធ្វើតាម​ប្រពៃណី​ជនជាតិ​ទំពួន កាប់​ក្របី​ឈ្មោល​មួយ​ក្បាល ដែល​ទិញ​គេ​តម្លៃ១លាន៦០ម៉ឺន ដើម្បី​បង្គ​ប់​កិច្ច​អោយ​កូនប្រសារ​គាត់​ជា លោកស្រី​បាន​បន្តទៀតថា ការ​សែន​ព្រេង នេះ​ជា​លើក​ទី២ហើយ លើក​ទី១អស់​ជ្រូក២ក្បាល។

បច្ចុប្បន្ននេះ គាត់​ជា​គ្រួសារ​ក្រីក្រ​មួយ ប្រកបមុខរបរ​ស៊ីឈ្នួល ដក​ដំឡូង​មី អោយ​អ្នកភូមិ​ក្នុង១ហិកតា ១៥ម៉ឺន​រៀល គាត់​បាន​ត្អូញត្អែ​ល​ទៀតថា លុយ​ដែល​គាត់​យកមក​ទិញ ក្រពី​សែន​ពេលនេះ បាន​ទៅ​ខ្ចីលុយ AMK ខេត្តរតនគិរី ចំនួន២លាន​រៀល ធ្វើអោយ​គ្រួសារ​របស់គាត់ ជីវភាព​ធ្លាក់​ដុនដាប​យ៉ាងខ្លាំង។  ដោយឡែក លោក​មេក​ន្ទ្រៀ​ង​ខ្មែរ ហៅថា​អាចារ្យ ដែលមាន​ឈ្មោះ ទើ​ល ម៉ែ​ល អាយុ៦៨ឆ្នាំ ជនជាតិ​ទំពួន​រស់នៅ​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង បានអោយដឹងថា កម្មវិធី​នេះ ជា​អ​បី​ជំនឿ​របស់​បងប្អូន​ជនជាតិ ដើម​ភាគតិច​ទំពួន តាំងពី​យូរលុង​ណាស់​មកហើយ នៅពេល​សែន​គេ​ហាម​មិនអោយ​អ្នកជំងឺ មក​ជិត​កន្លែង​សែន​នោះទេ និង​ហាម​បងប្អូន​ខ្មែរ ដែល​មិនមែនជា​ជនជាតិ​ទំពួន មក​សួរសុខទុក្ខ​អ្នកជំងឺ​នោះឡើយ គាត់​បាន​បន្តទៀតថា អ្នកជំងឺ​ឈឺ​ដូចជា ៖

ទី១ឆ្កួត​រត់​ចេញពីផ្ទះ ២-៣ថ្ងៃ ឫ​មួយ​ប្រកាច់​ជា​ញឹកញាប់ ទី២ ជំងឺ​ដេក​មិន​ឡើង​ពី​កន្ទេល៣-៤ថ្ងៃ ហើយ​អ្នកជំងឺ​នេះ​តាំងពី​អាយុ១៣ឆ្នាំ​រហូតមកដល់​បច្ចុប្បន្ន ហើយ​បងប្អូន​ជនជាតិ​នាំគ្នា​ផឹកស្រា​ពាង។ ទោះជា​យ៉ាងណា នេះ​គ្រាន់តែ​ជា​អ​បិ​យ​ជំនឿ​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​ប៉ុណ្ណោះ ដែល​នូវ​រាល់​មាន​អ្នកណាម្នាក់​ឈឺ​ថ្កាត់ ពួកគាត់​តែង​ធ្វើ​កិច្ច​សែនព្រេន​នេះ ដែល​ពួកគាត់​ជឿថា ការសម្លាប់​សត្វ​ក្របី និង ផឹកស្រា​ពាង ដើម្បី​សែន​នេះ បានធ្វើអោយ​អ្នក​ជ​ម្អឺ​នៅក្នុង​ផ្ទះ ឬ​ក្នុង​ភូមិឋាន​ជាសះស្បើយ ពី​រោគាពាធ៕  ដោយ ៖ ភួង ផុន

17359469_431505220520558_8644456430605755727_o 94e5886f-6074-4e6a-a28c-16b8969a3b91 c16e659e-4e6c-4dd4-b235-c77ba7ee2d79 363b44a7-caeb-4bbd-a9b7-b69f0601a1ed 05bf1695-576e-478b-a541-87b601c83c2b

Loading...

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4541 នាក់

ម្សិលមិញ 23652 នាក់

សរុប 9657466 នាក់