សូម​ស្ដាប់​ចម្លើយ​សារភាព​ដែល​ជនសង្ស័យ​បាន​ឆ្លើយ​ចំពោះ​មុខ​សមត្ថកិច្ច​ (វីដេអូ​)

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី១៩មិនា​២០១៧ ម្សិលមិញ​នេះ​នៅចំណុច ភូមិដើមឫស ​ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ សមត្ថកិច្ច​បានធ្វើការឃាត់ខ្លួន​

ជនសង្ស័យ០២នាក់៖ទី១-ឈ្មោះ ប៉ាត់ រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំទី២-ឈ្មោះ ប៉ាត់ រ៉ាវីត ភេទប្រុស អាយុ២០ឆ្នាំ ជនសង្ស័យទាំង០២នាក់ត្រូវជាបងប្អូនបង្កើត មានទីលំនៅភូមិ ដើមឫស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

រឹបអូស​វត្ថុតាងចាប់យក ៖-ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីនម៉ាទឹកកក ICE សង្ស័យជាសារធាតុញៀន១១កញ្ចប់(មធ្យម០១កញ្ចប់ និង តូច១០កញ្ចប់)-សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់មួយចំនួន ។-ថ្នាំញៀនរបស់ជនសង្ស័យឈ្មោះប៉ាត់ រ៉ាវី មាន០៣កញ្ចប់ (ធម្យម ០១កញ្ចប់ និងតូច០២កញ្ចប់ រួមជាមួយសម្ភារៈសម្រាប់ប្រើប្រាស់ និងវេចខ្ចប់មួយចំនួន) ។-ថ្នាំញៀនជនសង្ស័យឈ្មោះប៉ាត់ រ៉ាវីត មាន០៨កញ្ចប់តូច ។

ប្រភពបាន​អោយដឹងថា នៅថ្ងៃទី១៩មិនា២០១៧ វេលាម៉ោង១៥:១០នាទី ដោយបានគោលការណ៍ឯកភាពពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតសមត្ថកិច្ចជំនាញប្រើប្រាស់កម្លាំងផ្ដល់ព័ត៌មានសម្ងាត់ ទាក់ទងជាមួយជនសង្ស័យឈ្មោះ ប៉ាត់ រ៉ាវីត បានថ្នាំញៀន០២កញ្ចប់តម្លៃ៤០.០០០រៀល។

ក្រោយពេលបានថ្នាំញៀនហើយលោកអធិការបានដឹកនាំកម្លាំងជំនាញសហការជាមួយប៉ុស្ដិ៍ឈានដល់ការចាប់បង្រ្កាប ឃាត់ខ្លួនជនសង្ស័យឈ្មោះប៉ាត់ រ៉ាវីត និងធ្វើការឆែកឆេរលើខ្លួនជនសង្ស័យសមត្ថកិច្ចបានរកឃើញថ្នាំញៀន០៨កញ្ចប់តូចក្រោយពីរកឃើញថ្នាំញៀននៅជាប់នឹងខ្លួនជនសង្ស័យ លោកអធិការបានសុំគោលការណ៍បន្តទៅលោកស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនដើម្បីឈានដល់ការឆែកឆេរផ្ទះម្ដាយជនសង្ស័យ ដោយមានការឯកភាពនីតិវិធីបន្ត ពីលោកព្រះរាជអាជ្ញា ក្នុងពេល ឆែកឆេរនោះ សមត្ថកិច្ចបានរកឃើញថ្នាំញៀន០៣កញ្ចប់ (មធ្យម ០១កញ្ចប់ និង តូច០២កញ្ចប់ និងសម្ភារៈសំរាប់ប្រើប្រាស់ និងវេចខ្ចប់មួុយចំនួន បន្ថែមទៀត) ហើយថ្នាំញៀនដែលបានរកឃើញនៅក្នុងផ្ទះរបស់ម្ដាយសង្ស័យគឺជាថ្នាំញៀនរបស់ជនសង្ស័យឈ្មោះប៉ាត់ រ៉ាវី ត្រូវជាបងប្រុស បង្កើតជនសង្ស័យ ឈ្មោះ ប៉ាត់ រ៉ាវីត ។

2017-03-20_08.51.13

ជនសង្ស័យទាំង០២នាក់ រួមជាមួយវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ៖ (សុខសាន្ត​)

FB_IMG_1489974158540 FB_IMG_1489974155841 FB_IMG_1489974150599

Loading...

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4515 នាក់

ម្សិលមិញ 23652 នាក់

សរុប 9657440 នាក់