ស្លាប់៥នាក់ និង​របួស១១នាក់ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧

ភ្នំពេញ៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន១០លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៥នាក់ របួសធ្ងន់៧នាក់ និង​របួសស្រាល៤នាក់។

ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍១០លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន១១គ្រឿង រថយន្ដ​ធុន​តូច​ចំនួន៤គ្រឿង, រថយន្ដ​ធុន​ធំ២គ្រឿង,និង​អ្នក​ថ្មើ​ជើង៤នាក់ ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន៣លើក, បត់​គ្រោះថ្នាក់៣លើក, មិន​គោរព​សិទ្ធ២លើក, ស្រវឹង២លើក កត្តា​យាយ​ន្ដ១លើក និង​ប្រជែង១លើក ។

FB_IMG_1489927558545

សូមបញ្ជាក់ថា រយៈពេល១៩ថ្ងៃ ចាប់ពី​ថ្ងៃទី០១ រហូតដល់​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ចំនួន១៨៧លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់១០០នាក់ របួសធ្ងន់​ចំនួន១៩៦នាក់ និង​រងរបួស​ស្រាល​ចំនួន៧៩នាក់៕

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 14143 នាក់

ម្សិលមិញ 20180 នាក់

សរុប 10090658 នាក់