អីក៏​សាហាវ​ទៀតហើយ​លោក​..!! កាប់​ប្រពន្ធ​រួច​​ចង.ក សម្លាប់​ខ្លួនឯង

ខេត្តកំពង់ធំ៖ នៅ​ថ្ងៃទី១២ខែមករា ឆ្នាំ២០១៧នេះ នៅ​ចំណុច​រោង​ចាំចំការ តំបន់​ព្រៃ​ក្រសាំង​ខាងត្បូង ស្ថិត​ក្នុងភូមិ​ក្រសាំង ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ។ ដោយ​​អំពើហិង្សា​ដ៏​ឃោរឃៅ​មួយ​ បង្កឡើងដោយ​បុរស​​ជា​ប្ដី​ឈ្មោះ ឃុ​ត ជី អាយុ៣៥ឆ្នាំ មុខរបរ​ធ្វើស្រែ បាន​កាប់​ប្រហារ​ទៅលើ​ប្រពន្ធ​ឈ្មោះ គឹម អ៊ី​ន អាយុ៣២ឆ្នាំ នឹង​កាំបិត​ខ្វែវ​បណ្តាល​ឲ្យ​រ​បួស ៣កន្លែង គឺ​ម្រាមដៃ​ខាងស្ដាំ​ដាច់​អស់ទាំង​ស្រុង, ក្បាល​ផ្នែក​ខាងឆ្វេង១កន្លែង និង​កែងដៃ​ខាង​ធ្វេ​ង១កន្លែង។

ប្រភពបានឲ្យដឹងថា ក្រោយពី​បាន​កាប់​ប្រហារ​ទៅលើ​ប្រពន្ធ​រួច ជនសង្ស័យ​ជា​ប្ដី បានរ​ត់ទៅ ចង.កដោយ​ខ្លួនឯង​នឹង​អាវយឺត នៅ​ដើម​ដង្កៀបក្តាម ក្រោយ​ចំការប្រហែលជា១០ម៉ែត្រ បណ្ដាល​បាត់​ជីវិត​តែម្ដង។

2017-01-12_15.38.25

ក្រោយ​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​សន្និដ្ឋានថា ជនសង្ស័យ​ជា​ប្ដី​ពិតជា​បានធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ពិត​ប្រា​ដក​មែន ដោយឡែក​ជនរងគ្រោះ​ជា​ប្រពន្ធ ត្រូវបាន​នគរបាល​ប​ញ្ជូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត៕

ដោយ៖ (ប៊ុន​ ថន​)

fn-2017-01-12-14-14-23-4-600x837 fn-2017-01-12-14-14-23-3-600x800 fn-2017-01-12-14-14-23-6-600x450

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 14221 នាក់

ម្សិលមិញ 20180 នាក់

សរុប 10090736 នាក់