គួរឲ្យអនិច្ចា !! ទៅជញ្ជាត់កូនត្រី ព្រហ្មលិខិតមិនប្រណី មក​ប្រហារ​ស្ត្រី​ទាំងជំងឺ ប្រចាំកាយ

ខេត្តតាកែវ៖ ស្ត្រី​ម្នាក់​បានចេញពីផ្ទះទៅរកជញ្ជាត់ត្រី ក្បែរ​បៀដោយក្នុងដៃមានយកទៅជាមួយដូចជា(ឈ្នាង.ចានដែក​.កញ្រែងជ័រ) ដើម្បី​ជញ្ជាត់​ត្រី ដែល​មានចំងាយពីប្រមាណជា៣៥០មែត្រពីផ្ទះតែជាអកុសល មិនទាន់​រកបានត្រីផង គាត់ក៍បានប្រកាច់ស្លាប់នៅក្នុងទឹកស្រែ ដោយសារតែ​ជំងឺ​ប្រចាំ​កាយ(លើសឈាម​)។បង្កឲ្យមានការភ្ញាល់ផ្អើលកើតឡើងទាំងព្រឹក ថ្ងៃ​ទី១២ខែមករា ឆ្នាំ​២០១៧ វេលាម៉ោង៨នឹង៣០នាទី ស្ថិតនៅ​ក្នុងភូមិត្រពាំងវែង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថាម៉ៅ សៀន ភេទ​ស្រី អាយុ៥៦ឆ្នាំ មុខរបរ​ធ្វើ​ស្រែ រស់នៅ​ភូមិ​ឃុំខាងលើ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ធ្វើការត្រួតពិនិត្យរួចឃើញថាសពជនរងគ្រោះពិតជាបានស្លាប់ដោយសារជំងឺប្រចាំកាយ(លើសឈាម)ពិតប្រាកដ៍មែន ក៏បានប្រគល់សាកសពយកក្រុមគ្រួសារសែងយកមកផ្ទះធ្វើបុុណ្យតាមប្រពៃណី៕

ដោយ៖ (សុខន) 

2017-01-12_15.08.12 IMG-20170112-WA0095

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 14191 នាក់

ម្សិលមិញ 20180 នាក់

សរុប 10090706 នាក់