ប៉ក់​ឌាំង​ៗ !! ប៉ូលិស​ទៅ​ដល់​រត់​រញ៉ៃ​ សល់​ម្នាក់​ស្មាន​ថា​ រត់​មិន​ទាន់​(តាមពិត​គាត់​ខ្វិន​ជើង​)...

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១៣និង១០នាទីចំណុចផ្ទះឈ្មោះថៃ សុខុម ភេទស្រីអាយុ៣៥ឆ្នាំ(ពិការខ្វិនជើង)មានទីលំនៅភូមិស្រែអំពិលឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដោយ​មាន​បើក​ល្បែង​(លេង​បៀ​) ខណៈ​សមត្ថកិច្ច​ទៅជនល្មើស(រត់គេចខ្លួនបាត់អស់) សល់​តែ​ស្ត្រី​ម្នាក់​រត់មិនរួចនឹងគេ ​ព្រោះ​ពិការ​ជើង​, ពេលនោះសមត្ថកិច្ចបានដកហូតវត្ថុតាងបៀ០១ហ៊ូ ប្រាក់១០០០រៀលនិងកំរាលភួយ០១។

យោងតាម​សមត្ថកិច្ច​អោយដឹងថា នៅ វេលាដូចខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្នបាលឈើទាល ស្រុកកៀនស្វាយ បានចុះបង្រ្កាបល្បែងសុីសង(លេងបៀប៉ក់ឌាំង)នៅចំណុចខាងលើតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ពេលកម្លាំង ចុះទៅដល់អ្នកលេងល្បែងបានរត់គេចខ្លួននៅសល់តែម្ចាស់ផ្ទះ រួមទាំងវត្តុតាងបៀ០១ហ៊ូប្រាក់១០០០រៀលនិងកំរាលភួយ១។

ប៉ុស្តិ៍បានណែនាំ អប់រំ និងធ្វើកិច្ចសន្យាឈ្មោះ ថៃ សុខុមឈប់ផ្ដល់ទីតាំងនិងលេងល្បែងសុីសងលើកទី១៕

IMG_20170112_140624 FB_IMG_1484203835026 FB_IMG_1484203825045 FB_IMG_1484203828147 FB_IMG_1484203837773

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 14225 នាក់

ម្សិលមិញ 20180 នាក់

សរុប 10090740 នាក់