កិច្ចប្រជុំ​ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រោមធិបតីភាពរបស់ឯកឧត្តម ឈួរ ច័ន្ទឌឿន

ខរត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១២ខែមករាឆ្នាំ២០១៧ លោកអនុសេនីយ៍ទោ ឯ ជីម នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

និងលោកអនុសេនីយ៍ទោ ហ៊ុំ សុខច័ន្ទ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំតាជេស ស្រុកកំពង់ត្រឡាច់ ខេត្តកំពង់ឆ្នាំង។ បានចូលរួមប្រជុំផ្សប់ផ្សាយ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១ក្នុងរយៈពេល០៦ខែ គឺចាប់ពីថ្ងៃទី១ខែមករាដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧ ដែប្រព្រឹត្តទៅក្រោមធិបតីភាពរបស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

Loading...

នៅក្នុងឱកាសនោះដែរ បានអញ្ជើញចូលរួមអមគណៈធិបតីរួមមាន ឯកឧត្តម អភិបាលរងខេត្តលោកជំទាវ អស់លោកប្រធានមន្ទីរជុំវិញខេត្តព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងនិង លោឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ មេបញ្ជាការប្រតិបត្តការសឹករងកំពង់ឆ្នាំង រួមនឹងលោកអភិបាលស្រុកទាំង៨ ស្រុកលោកអធិការស្រុកទាំង៨ស្រុកលោកមេឃុំគ្រប់ឃុំ និងនាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំគ្រប់ឃុំ

ដើម្បីចូលរួមប្រជុំនិងស្តាប់សេចក្តីប្រកាសណែនាំប្រសាសន៍របស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងខ្លឹមសារទាំងស្រុងនៃសារលិខិតណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅចំណុចសំខាន់ៗទាំងនោះ គឺផ្តោតទៅការងារ ស្តីអំពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយឡែកការអនុវត្តន៍នៅពេលនេះ គឺ ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០១៧ នេះរហូតដល់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ៕

ដោយ៖ (ហង្ស សុភាព)

2017-01-12_13.40.57 IMG-20170112-WA0091

Loading...

ព័ត៌មានថ្មីៗ

Loading...

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4749 នាក់

ម្សិលមិញ 55980 នាក់

សរុប 9169729 នាក់