កិច្ចប្រជុំបូកសរុបការងារកិច្ចសហប្រតិបតិ្តការរយៈពេល១ឆ្នាំ២០១៦រវាងគណៈចលនាមហាជននៃគណៈបក្សខេត្តមណ្ឌ លគិរី (កម្ពជា)និង គណៈចលនាមហាជននៃគណៈបក្សខេត្ត ដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០១៧ នៅអាគារសាលប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំបូកសរុបការងារកិច្ចសហប្រតិបតិ្តការរយៈពេល១ឆ្នាំ២០១៦រវាងគណៈចលនាមហាជននៃគណៈបក្សខេត្តមណ្ឌលគិរី (កម្ពជា)និង គណៈចលនាមហាជននៃគណៈបក្សខេត្ត ដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងជាប្រធានគណៈចលនាមហាជនខេត្តមណ្ឌលគិរី ឯកឧត្តម ត្រឹង គូកគឿង សមាជិក គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុនីសវៀតណាម និងជាអនុលេខាបក្សខេត្តដាក់ឡាក់ ព្រមទាំងគណៈប្រតិភូនៃខេត្តទាំងពីរខេត្តផងដែរ ។

IMG-20170111-WA0120

កិច្ចប្រជុំបូកសរុបការងារកិច្ចសហប្រតិបតិ្តការនេះ ធ្វើឡើងក្នុងគោលបំណងការផ្លាស់ ប្តូរឯកភាព និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការងាររួមគ្នាសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០១៧នេះ ដើម្បីបន្តធ្វើជាសេនាធិការចលនាមហាជនផ្សព្វផ្សាយចលនាប្រជាជនដែលរស់ នៅតាមព្រំដែនឲ្យអនុវត្តនូវចំណងសាមគ្គីភាពប្រពៃណីនិងរក្សាកសាងខ្សែព្រំដែន សន្តិភាព មិត្តភាព និងកិច្ចសហការអភិវឌ្ឍន៍ព្រមទាំងបង្កលក្ខណៈងាយ ស្រួលដល់កងកំលាំងប្រដាប់អាវុធ រណសិរ្យមាតុភូមិ សមាគមន៍យុវជន សមាគមន៍នារី និងសមាគមន៍មិត្តភាពរបស់ខេត្តទាំងពីរ អនុវត្តទំនាក់ទំនងល្អធ្វើចលនាផ្សព្វផ្សាយឲ្យប្រជាជនរស់នៅតំបន់ព្រំដែន អនុវត្តម៉ឺងម៉ាត់នូវបទបញ្ញាតិ្តព្រំដែន និងរាល់ខ្លឹមសារផ្សេងៗទៀត ដែលបានចុះហត្ថលេខាជាមួយគ្នាដើម្បីពង្រឹង និងពង្រីករាល់សកម្មភាពទំនាក់ទំនងផ្លាស់ប្តូរបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកពីការងារមហាជន។ នៅក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងជាប្រធានគណៈចលនាមហាជនខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណដល់គណៈចលនាមហាជននៃគណៈបក្សខេត្តដាក់ឡាក់ ដែលតែងតែយកចិត្តទុកដាក់គាំទ្រ និងជម្រុញការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងការបង្កលក្ខណៈ ងាយស្រួលដល់គ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គម នៃខេត្តទាំងពីរអោយស្ថិតក្នុងសុខសន្តិភាព។ហើយកិច្ចសហប្រតិបត្តិការនេះដែរ ក៏បង្ករការងាយស្រួលក្នុងការបង្ក្រាប ទប់ស្កាត់បទល្មើសឆ្លងដែនស្ថិតក្នុងភូមិសាស្ត្រតំបន់ព្រំដែននៃខេត្តទាំងពីរ ក្នុងចំណងសាមគ្គី ភាព មិត្តភាព បង្កើនការផ្លាស់ប្តូរវប្បធម៌សង្គមរវាងប្រជាជនកម្ពុជា និង ប្រជាជនវៀតណាម អោយកាន់តែមានៅភាពជិតស្និទ្ធថែមទៀត ៕

ដោយ៖រមនា

IMG-20170111-WA0119 IMG-20170111-WA0116 IMG-20170111-WA0114 IMG-20170111-WA0115

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 14322 នាក់

ម្សិលមិញ 20180 នាក់

សរុប 10090837 នាក់