Update: ស្ត្រី​ម្នាក់​ត្រូវ​បានគេប្រទះឃើញដេកស្លាប់ទាំងកាយអាក្រាត សង្ស័យ​រំលោភ​ហើយសំលាប់

ខេត្តតាកែវ៖ ស្រ្តីម្នាក់ត្រូវបានគេប្រទះដេកស្លាប់នៅក្នុងស្រែអបជើងប្រឡាយទាំងកាយអាក្រាតនេះ។បង្កឲ្យមានកាភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩នឹង៤៧នាទីព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០១៧ ស្ថិតនៅ​តាមផ្លូវខ្នងប្រឡាយខាងត្បូងភូមិ ស្ថិតនៅ​ក្នុង​ភូមិយុលចេក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។

2017-01-11_19.20.42

បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បន្ទាប់ពី​ទទួលដំណឹងថាមានករណីស្ត្រីម្នាក់ដេកស្លាប់ទាំងកាយអាក្រាតនៅក្បែខ្នងប្រឡាយនោះមក កំលាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង នឹងកំលាំងអាវុធហត្ថស្រុក បានចុះមកដល់កន្លែងកើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ ដោយមានការចូលរួម ពីលោកវរសេនីយ៍ត្រីមាស ទេន នាយរងការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ​នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះមកដល់កន្លែងកើតហេតុ ក៍បានរកឃើញវត្ថុតាងមួយចំនួននៅចន្លោះពី១មែត្រទៅ២មែត្រក្បែសាកសពក្នុងនោះរួមមានស្បែកជើងផ្ទាត់ពណ៍ស១គូ ពិលកូម១ កញ្ចប់បារីសេក១ នឹងលុយ៥០០រៀលនៅលើដី ចំណែក​នៅលើសាកសពសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ច័យបានរកឃើញមានស្នាមដាច់ទ្វាមាសប្រវែង១សង់ទីមែត្រ ក្រៅពីនោះ​គឺពុំមានអ្វីគួរឲ្យកត់សំគាល់នោះទេ។

Loading...

បើតាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី មាស ទេន នាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានប្រាប់ឲ្យដឹងថាករណីនេះខាងសមត្ថកិច្ចសន្និដ្ឋានថាជាករណីរំលោភសំលាប់ ដោយជនសង្ស័យអាចយកវត្ថុអ្វីមួយមកផ្ទប់ផ្លូវដង្ហើមទើប បណ្តាលឲ្យស្លាប់ ដោយនៅលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីក្រៅពីដាច់ទ្វាមាសបន្តិចនោះទេ។ បន្ទាប់ពីធ្វើកោសល្យវិច្ច័យចប់សព្វគ្រប់សមត្ថកិច្ចជំនាញក៍បានប្រគល់សាកសពឲ្យទៅអាជ្ញាធរមូលដ្ឋានយកដំកល់ទុកនៅក្នុងវត្តថ្មផុសដើម្បីរងចាំសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី។សូមបញ្ជាក់សាកសពស្រ្តីរងគ្រោះពុំមាននាក់ស្គាល់អត្តសញ្ញាណនោះទេ សពជនរងគ្រោះមានអាយុប្រហែលជា៣០ជាងទៅ៤០ឆ្នាំមានកំពស់១មែត្រ៥០ សំបុលសណ្តែកបាយ ពាក់អាវពណ៍ក្រឡាការូដៃវែង ខោជើងវែង​ពណ៌​ស្វាយ។បើតាមសម្តីលោកប៉ិច វណ្ណា អធិការរង​ផ្នែក​ព្រហ្ម​ទន្ឌ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំងបានប្រាប់ឲ្យដឹងថា បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចស្រ្តីជនរងគ្រោះអាចជាមនុស្សវិកលចរិក ដែល​មកពីឆ្ងាយ បានជួបនឹងប្រុសព្រានរំលោភនាងរហូតដល់ស្លាប់។លោកបានបន្តទៀតថាកំលាំងជំនាញកំពុងតែដុតដៃដុតជើង តាមរកជនល្មើសចាប់យកមកផ្តន្ទាទោសទៅតាមច្បាប់។នៅក្នុងនោះផងដែរ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទៅចោមរោមមើលសាកសពស្រ្តីដែលស្លាប់ពុំស្គាល់អត្តសញ្ញាណនោះបាននាំគ្នារ៉ៃអង្គាសម្នាក់១ពាន់២ពាន់រៀល បានចំនួនទឹកប្រាក់៧.០០០០រៀល ប្រគល់ឲ្យ​លោកមេភូមិចាត់ចែងបូជាសពក្នុងករណីរកគ្រួសារសពមិនឃើញ។

ដោយ៖ សុ ខន​

IMG-20170111-WA0105 IMG-20170111-WA0094 IMG-20170111-WA0100

Loading...

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 20101 នាក់

ម្សិលមិញ 36860 នាក់

សរុប 8167162 នាក់