ស្លាប់ម្នាក់ដោយម៉ូតូ០២គ្រឿងបុកគ្នា ពេញទំហឹង​

ខេត្តកណ្តាល៖ កាលពី​វេលាម៉ោង១៤និង១០នាទីថ្ងៃទី១១មករា២០១៧នេះ នៅលើដងផ្លូវជាតិលេខ១ចន្លោះKmលេខ៤៥-៤៦ស្ថិតនៅភូមិសំរោងក្អែរ៣ក្នុងឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។ ដោយមានជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចធ័មបំផុតដោយមានម៉ូតូ០២គ្រឿងបានបុកគ្នាចំពេញទំហឹង។

យោងតាមលោកព្រុំ សំណាងអធិការ រងស្រុកកៀនស្វាយបានឲ្យដឹងថានៅមុនពេលកើតហេតុខាងលើឈ្មោះ ហេង ប៊ុនធឿន​ ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិឃំុកើតហេតុបានបើកម៉ូតូ០១គ្រឿងម៉ាកសង់ការ៉េពណ៍ក្រហមពាក់ស្លាក់សៀមរា១J.១៦៤៧និងបានឌុបឈ្មោះ អ៊ុំ ញៀន ភេទស្រីអាយុ៥៧ឆ្នាំ(ស្លាប់)និងរស់នៅភូមិសំរោងក្អែរ៣ឃំុសំរោងធំស្រុកកៀនស្វាយបានធ្វើដំណើរក្នុងទិសដៅគ្នាស្របចេញពីភ្នំពេញទៅអ្នកលឿងលុះមកដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្លងផ្លូវហើយក៍មានម៉ូតូ០១គ្រឿងម៉ាកសង់សេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខព្រែវែង១E.៣១.៦៩បានបុកចំពីក្រោយពេញទំហឹង(បណ្តាលស្លាប់ម្នាក់)បើកបរដោយឈ្មោះផុន សារិន ភេទប្រុសអាយុ២៧ឆ្នាំនិងរស់នៅក្នុងភូមិឬស្សីជួរ ឃំុបឹងព្រះខេត្តព្រៃវែងនិងឌុបឈ្មោះពឹម ចរិយាភេទស្រីអាយុ២៧ឆ្នាំរស់នៅភូមិឃំុជាមួយគ្នា។

Loading...

លោក ព្រុំ សំណាង បានបន្តថាចំពោះករណីខាងលើនេះបណ្តាលមកពីអ្នកបើកម៉ូតូឈ្មោះផុន សារិនបើបរខ្វះការប្រុងប្រយ័ត្នមានល្បឿនលៀនគ្រប់គ្រងមិនបានពេលមានឧបសគ្គនៅខាងមុខនិងក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងហើយបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែកវត្ថុតាងនិងអ្នកបង្ករយកទៅអធិការស្រុកដើម្បីបន្តនិតិវិធី៕

IMG-20170111-WA0066 IMG-20170111-WA0067 IMG-20170111-WA0069 IMG-20170111-WA0068

Loading...

ព័ត៌មានថ្មីៗ

Loading...

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4655 នាក់

ម្សិលមិញ 55980 នាក់

សរុប 9169635 នាក់