អីយ៉ា..!! មន្ត្រី​បរិស្ថាន​ម្នាក់​ បាញ់​ផ្អើល​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ទទឹងថ្ងៃ, ឯណា​ភូមិ​-ឃុំសុវត្ថិភាព​ ??

ខេត្តកំពត៖ កាលពីវេលាម៉ោង៤និង៤០នាទីថ្ងៃទី១០ខែមករាឆ្នាំ២០១៧ មានករណីបាញ់បោះមួយបង្កដោយមន្ត្រីបរិស្ថានម្នាក់ឈ្មោះ សុប យុើមេល មានតួនាទីជាមន្ត្រីបរិស្ថានឈជើ​ងនៅតំបន់វាលពួច ភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

ប្រជាពលរដ្ឋម្នាក់ជាអ្នកឃើញហេតុ បានបញ្ជាក់ប្រាបភ្នាក់ងារVD7NEWS នៅលក្ខណ៍​ដែលមិនបញ្ចេញឈ្មោះថា ការបាញ់បោះរបស់មន្ត្រីបរិស្ថាននោះ គឺធ្វើឲ្យរូបគាត់ដេកមិនលកបកមិនល្ហើយ ព្រោះស្ថិតក្នុងភាពភ័យខ្លាច ពលរដ្ឋបានបន្តថា ការបាញបោះនោះ គឺបែរទៅលើភ្នំនោះទេ ក៏ប៉ុន្តែរូបគាត់ក៏នៅតែភ័យខ្លាចដដែដ។

ជុំវិញនិងករណីបាញ់បោះរបស់មន្ត្រីបរិស្ថាននៅពេលនេះ វាបានធ្វើអោយបាត់បង់សណ្តាបធ្នាប់សន្តិសុខសង្គម និងស្ថេរភាពសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកខិតខំលុបបំបាត់នៅអាវុធជាតិផ្ទុះ និងរំលោភលើការងារគ្រប់គ្រងអាវុធជាតិផ្ទុះរបស់សមត្ថកិច្ចជំនាញ ពាក់ព័ន្ធនិងរឿងករណីនេះដែរ សូមសុំណូមពរដល់ ឯកឧត្តម ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ស្នងការនគរបាល និងលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថ និងលោកឧត្តមសេនីយ៍មេបញ្ជាការតំបន់ប្រតិបត្តការសឹងរងកំពត និងលោកប្រធានមន្ទីរបរិស្ថាន មានវិធានការនាំយកបុគ្គលឈ្មោះ សុប យុើមេល រូបនេះមកធ្វើការអប់រំណែនាំ នៅអ្វីដែលខ្លួនបានប្រព្រឹត្តកាលពីម្សិលមិញ៕

ដោយ៖ (ហង្ស សុភាព)

IMG-20170111-WA0057 IMG-20170111-WA0058

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 14382 នាក់

ម្សិលមិញ 20180 នាក់

សរុប 10090897 នាក់