ដំឡូងមីនៅឆ្នាំនេះទីផ្សារធ្លាក់ចុះក្តីរំពឹងទៅឆ្នាំក្រោយប្រជាពលរដ្ឋអាចនឹងបោះបង់ដំណាំមួយនេះ

ឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មដាំដំឡូងមី បានត្អួញត្អែរអំពីផលដំឡូងមីនៅឆ្នាំនេះ បានចុះថោកដំឡូងមី ១គីឡូក្រាម ពី៤៦០រៀល ចុះមកតំលៃ ៤៤០រៀល ដែលមានតំលៃខុសកាលពីដើមឆ្នាំ ដំឡូងមីស្ងួត តំលៃ ៦០០រៀល ហើយកាលពីឆ្នាំទៅតំលៃដំឡូងមី ក៏មានការធ្លាក់ចុះដែរ តែមកត្រឹមតំលៃ ៥៦០រៀលប៉ុណ្ណោះ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិរំចេកលិច ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានលើកឡើងថា ដោយសារតែកាលពីឆ្នាំទៅ ទីផ្សារដំឡូងមី បានថ្លៃ ទើបនៅឆ្នាំនេះ ពួកគាត់បាននាំគ្នាបង្កើនផ្ទៃដីដាំដំណាំដំឡូងមីបានច្រើន តែអ្វីដែលពួកគាត់ស្ទាក់ស្ទើរ នឹងប្រមូលផលដំឡូង ព្រោះទីផ្សារហាងឆេងដំឡូងមីស្ងួតចុះថោក ១គីឡូក្រាម តំលៃ ៤៤០រៀល។

Loading...

ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភអំពីតំលៃដំឡូងមីធ្លាក់ ដោយសារតែពួកគិតថា ពួកគាត់លក់ក្នុងតំលៃថោក ហើយយកថវិការដែលលក់បាន យកទៅធ្វើការទូរទាត់នឹងដើមទុនដែលបានចំណាយ គឺពួកគាត់មិនបានចំណេញនោះទេ។ ពួកគាត់បន្ថែមថា កាលពីរដូវធ្លាក់ភ្លៀងឆ្នាំទៅ ពួកគាត់បានទៅចង់ការលុយ ឬក៏ខ្ចីលុយពីធនាគារ ដើម្បីធ្វើជាដើមទុន ប្រើប្រាស់ ជួលត្រាក់ទ័រភ្ជួររាល់ដី ជួលកម្មករ ទិញជី និងទិញថ្នាំបាញ់ដំឡូង ហើយរហូតដល់ប្រមូលផល គឺត្រូវជួលត្រាក់ទ័ពភ្ជួររំលើងមើមដំឡូង ជួលកម្មករកាប់ចិញ្ច្រាំ និងឈ្នួលដឹកជញ្ជូនដំឡូងស្ងួតទៅលក់នៅស្តុងទៀត។ ដូច្នេះហើយ បើគិតពីការចំណាយ គឺច្រើនជាងផលទទួលបានមកវិញ ដែលនៅរដូវឆ្នាំក្រោយពួកគាត់ នឹងបញ្ឈប់មុខរបរនេះ។

លោក ប៊ី សារ៉ាន់ មេភូមិរំចេកលិច ឃុំអន្លង់វែង ស្រុកអន្លង់វែង បានរៀបរាប់ថា ជាការពិតណាស់ មានប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលបានប្រាប់លោក ឱ្យជួយស្នើរសុំទៅថ្នាក់ស្រុក និងថ្នាក់ខេត្ត ដើម្បីជួយរកទីផ្សារដំឡូងមី យ៉ាងហោចណាស់ ឱ្យបានដំឡូងមីលក់ចេញតំលៃ ៥០០រៀល ទៅ៦០០រៀល ក្នុងមួយគីឡូក្រាម។

លោកបន្តថា លោកបានព្យាយាមទំនាក់ទំនង ទៅក្រុមហ៊ុនទិញដំឡូង មួយចំនួន នៅក្នុងស្រុកអន្លង់វែង និងតាមធ្វើការសាកសួរដល់ថៅកែទិញដំឡូងមី រួមនឹងអ្នកបើកបររថយន្តថៃ ចូលមកទិញដំឡូក្នុងទឹកដីកម្ពុជា គេបានរៀបរាប់មិនខុសគ្នានោះទេ គឺខាងថៃចាំទទួលទិញដំឡូមីស្ងួតពីកម្ពុជា ក្នុងមួយគីឡូក្រាម តំលៃ ៦បាត ដែលស្មើរនឹងតំលៃលុយរៀល ជាង ៧០០រៀល។ ហើយគេថា នៅពេលដឹកដំឡូងនាំចេញទៅថៃ គឺត្រូវបង់ឱ្យគយ និងសមត្ថកិច្ច នៅតាមច្រកទ្វារព្រំដែន ចំនួន ១ម៉ឺនបាត ក្នុងមួយរថយន្ត ដែលគិតជាលុយខ្មែរ ជាង១លានរៀល ហើយរថយន្តសណ្ឋោង ត្រូវបង់ ១ម៉ឺន ៥ពាន់បាត ស្មើរជិត ២លានរៀល។ ដូច្នេះ ឈ្មួញដែលដើរប្រមូលទិញ គឺត្រូវទិញដំឡូងក្នុងតំលៃថោក ទើបបានចំណេញខ្លះ។

លោកបានបញ្ជាក់ផងដែរថា នៅក្នុងពិធីប្រជុំពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកអន្លង់វែង កន្លងមកថ្មីៗនេះ ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានប្រកាសថា នឹងរក្សាតំលៃដំឡូងមី ក្នុងមួយគីឡូក្រាម តំលៃ ៦០០រៀល។

ហើយឯកឧត្តម ក៏បានជម្រុញដល់សមត្ថកិច្ចគ្រប់ស្ថាប័ន ត្រូវអនុគ្រោះពន្ធ ចំពោះមុខកសិកម្មរបស់ប្រជាពលរដ្ឋ៕

ដោយ៖ (ឧត្ដម​) 

2017-01-11_16.47.15 IMG-20170111-WA0124

Loading...

ព័ត៌មានថ្មីៗ

Loading...

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4601 នាក់

ម្សិលមិញ 55980 នាក់

សរុប 9169581 នាក់