បាន​ប្អូនស្រី​ស្អាត ​ឌុប​ ស្រាប់តែ​ទៅបុក​រថយន្ត​សំរាម​ស៊ីន​ទ្រី កំពុងតែ​ឈប់​កើប​សំរាម​ ស្លាប់​និង​បាក់ជើង​

ភ្នំពេញ៖ ​កាលពី​វេលា​ម៉ោង១១និង៣០នាទី​យប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧នេះ លើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុស្សី មុខ​ក្រុមហ៊ុន​លក់​រថយន្ត NISSAN ស្ថិតក្នុង​ភូមិ​ប៉​ប្រ៉​ក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ​។ ដោយមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​អ្នកជិះម៉ូតូ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ទៅបុក​និង​រថយន្ត​​ប្រមូល​សំរាម​ស៊ីន​ទ្រី បណ្ដាលឲ្យ​ ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ លី ឆាយ​ហុង ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​លក់​គ្រឿងបន្លាស់​ទូរស័ព្ទ រីឯ​នារី​ត្រូវជា​ប្អូនជីដូនមួយ​រងរបួស​បាក់ជើង​ឈ្មោះ តា​ល់ ស្រី​ណុ​ច អាយុ២០ឆ្នាំ ធ្វើការ​ជាមួយគ្នា ស្នាក់នៅ​ភូមិ​តាំង​កសាង​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ទាំង២នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ី​គី និ​ច ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1FF-0575 ធ្វើដំណើរ​ពី​កើ​តទៅ​លិច ។ បើតាម​សម្តី​របស់​សាច់ញាតិ​ប្រាប់​អោយដឹងថា ជនរងគ្រោះ​ទើបនឹង​ចេញពី​ខួបកំណើត​មិត្តភក្តិ ។

ប្រភពឲ្យដឹងថា មុនពេល​កើតហេតុគេ​ឃើញ​ជនរងគ្រោះ​ទាំង២នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ពេលមកដល់​ចំណុចកើតហេតុ​ម៉ូតូ​បាន​បើក​វ៉ា​ជែង​រថយន្ត១គ្រឿង​ពី​ខាងស្ដាំ​ដៃ តែ​មិន​បានឃើញ​រថយន្ត​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីន​ទ្រី​កំពុងតែ​ឈប់​ប្រមូល​សំរាម​នោះទេ ក៏​ជ្រុល​ទៅបុក​ចំ​ពីក្រោយ​រថយន្ត​ដឹក​សំរាម​នោះ​បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ ចំណែក​នារី​រួម​ដំណើរ​ជាមួយ​រងរបួស​បាក់​កជើង​ខាងឆ្វេង ។

2017-01-09_10.07.54

ក្រោយពេល​កើតហេតុ នារី​រងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ឯកជន​មក​ដឹក​យកទៅ​សង្គ្រោះ ដោយឡែក​សព​ត្រូវ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត និង​ម៉ូតូ​បាន​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ក្រុង​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ ៕

839e87b7-4c1e-4800-8090-b188e755009a-600x365 IMG_20170109_100943 c616b18c-da62-467e-b543-8c7e8ee4a23b-600x363

Loading...

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4649 នាក់

ម្សិលមិញ 23652 នាក់

សរុប 9657574 នាក់