ផ្សារតន់ហនចាប់ផ្តើមកសាង ក្រោមថវិកាមនុស្សធម៌របស់បងប្អូនប្រជាពលរដ្ឋ នៅអ៊ូស ស្រាលី

IMG_20170105_155357

ខេត្តកំពត៖បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅព្រំដែនតន់ហន់ ជាពិសេសបងប្អូនអាជីវករលក់ដូរនៅផ្សារតន់ហន់គ្រប់ៗគ្នាសាទរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌ របស់ក្រុមគ្រួសារអ្នកស្រី វ៉ាង ហ្សាយ និងអ្នកស្រី បុិក ហ្សាយ ដែលរស់ប្រទេស អ៊ូសស្រាលី ដែលបានផ្តលសប្បុរសធម៌តាតរយៈលោក សេក ឈិន មេឃុំ ព្រែកក្រឹះ ស្រុកកំពង់ត្រាច ខេត្តកំពត។ 

បានរៀបចំកសាងផ្សារតន់ហន់ជាថ្មីឡើងវិញ ដើម្បីជួយសម្រួលដល់បងប្អូនអាជីវករគ្រប់ៗគ្នា។ ព្រោះថា កន្លងផ្សារតន់ហន់ចាស់នេះ ពិបាក់ដល់បងប្អូនអាជីវករ ក្នុងការលក់ដូរជាខ្លាំង ។

IMG-20170105-WA0064

ថ្លែងក្នុងឱកាសនោះដែរ លោក សេក ឈិន មេឃុំព្រែកក្រឹះ បានមានប្រសាសន៍ប្រាប់ភ្នាក់ងារយើងថ្ងៃទី៥ខែមករានេះថា ផ្សារតន់ហន់ថ្មីនេះត្រូវបានកសាងវិញក្រោមថវិកាមនុស្សធម៌របស់អ្នកស្រី វ៉ាង ហ្សាយ និង អ្នកស្រីបុិក ហ្សាយ និងក្រុមគ្រួសារជាង១០នាក់ឯណោះ ដើម្បីជូនបងប្អូនយើងធ្វើអាជីវកម្មលក់ដូរចិញ្ចឹមជីវិត។

IMG-20170105-WA0067លោក សេក ឈិន បានបន្តថា ការជួសជុកផ្សារនេះឡើងវិញ គឺម្ចាស់ជំនួយនិងអាជ្ញាធរ របស់លោកមិនយកកម្រៃពីបងប្អូនអាជីវករចាស់នោះឡើយ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋរួមនិងអាជីវករ បានសាទរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសរបស់ក្រុមគ្រួសារខាងលើ ដែលបានយកចិត្តទុកដាក់ព្រមទាំង បានផ្តលនៅទីកន្លែងដ៏ល្អជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនយើងនេះ ។

ដោយ ហង្ស សុភាព

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 14243 នាក់

ម្សិលមិញ 20180 នាក់

សរុប 10090758 នាក់