សមត្ថកិច្ចចុះបង្រ្កាបបទល្មេីសនេសាទខុសច្បាប់ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ

74

(បាត់ដំបង) ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាន និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅឡូត៍អភិរក្ស(ឡូតិ៍លេខ២) ស្ថិតនៅចំណុចអូរកូនយំ ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះលទ្ធផលសមត្ថកិច្ចជំនាញបានធ្វើការដកហូត ,សាច់មងប្រវែង ១៥០០ម៉ែត្រ ,ឡុកចាប់ត្រីចំនួន ០៣គ្រឿង និងបង្គោលចំនួន ២០០ដើម។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីបញ្ចប់កិច្ចប្រតិបត្តិការរយះពេលពេញមួយថ្ងៃចំពោះវត្ថុតាងខាងលើត្រូវបានឯកភាពគ្នាធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here