Uncategorized

នៅស្នងការដ្ឋាននគរបាលខេត្តបានបើកកិច្ចប្រជុំមួយស្តីពីការបើកយុទ្ធនាការ ឃោសនាបោះឆ្នោតនៅថ្ងៃខាងមុខនេះ?

ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨
នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រអាណ្ណត្តិទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៏ទោ បែន រ័ត្ន ស្នងកានគរបាលខេត្ត,លោក-លោកស្រី ស្នងការរងចុះជួយការងារស្រុក-ក្រុងទាំង៧ ព្រមទាំងមន្ត្រីដែលត្រូវចុះការពារសរុប្រមាណ១២០នាក់។ មានមតិណែនាំក្នុងអង្គប្រជុំខាងលេី លោកឧត្តមសេនីយ៏ស្នងការបានណែនាំដល់មន្ត្រីទាំងអស់ដែលត្រូវចុះបំពេញភារ:កិច្ចតាមផែនការខាងលេី ត្រូវខិតខំបំពេញការងារអោយបានល្អ ដោយសាហការធ្វេីការជារបបផ្លាស់វេន,ត្រូវជួយចែកប័ណ្ណពត៏មានបោះឆ្នោតជូនដល់បងប្អូនប្រជាពលរដ្ឋ,ត្រូវខិតខំប្រមែលប្រមូលពត៏មានអោយបានគ្រប់ជ្រុងជ្រោយដេីម្បីធានាការដោះស្រាយអោយបានទាន់ពេលវេលារាល់ហេតុការណ៏ដែលបំរុងនឹងកេីតឡេីង ពិសេសធានអោយបានសវុត្ថិភាពចាប់តាំងពីថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត,ថ្ងៃបោះឆ្នោត និងថ្ងៃរាប់សន្លឹកឆ្នោតដែលនឹងខិតជិតមកដល់នាពេលដ៏ខ្លីខាងមុខនេះ៕​រាយការណ៍​ដោយ​៖(សារឿន)

 

 

 

SHARE
RELATED POSTS
ប្រជាពលរដ្ឋ​ម្ដុំជិតក្រុម​ទី​ ១៨ ខេត្តព្រះសីហនុ​ កំពុង​ទឹកភ្នែក​ជូត​ក្បាលជង្គង់​ ដោយ​អំពើ​ឃុបឃិត​ លក់ទិញ​ដី​អនុក្រឹត្យ​របស់​រដ្ឋ​
អាគារខុនដូ SKY3 ដែលមានកំពស់31ជាន់ ទុសេ្សខ្សែភ្លើង
ម្ដាយរវល់ កូនរត់លេងក្រោយឡាន ត្រូវឡានរយ៉ែថតកិនស្លាប់ភ្លាមមួយរំពេច..

Leave Your Reply

*