សន្តិសុខ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ម្នាក់ទៅតុលាការ..!!!

ភ្នំពេញ៖ ជនសង្ស័យម្នាក់ឈ្មោះ តន់ រដ្ឋា ត្រូវបានមន្ត្រីជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយជនបរទេស។ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២៣ និង១០នាទី ត្រង់ចំណុចផ្លូវ៦៧ កែងផ្លូវ១៣៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ បន្ទាប់ពីរូបគេធ្វើសកម្មភាព ឆក់កាបូបជនបរទេសបានប្រហែល១ម៉ោង នៅចំណុចផ្លូវ១៣០កែងផ្លូវ១៣ ក្បែរផ្សារកណ្តាល។
តាមការគូសបញ្ជាក់ របស់មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីអាវុធហត្ថខណ្ឌដូនពេញបានទទួល ពាក្យបណ្តឹង ពីជនរងគ្រោះជាជនបរទេសឈ្មោះ MATHI LDE SPERRY ថាមានបុរសម្នាក់ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ព័ណ៌ខ្មៅ ធ្វើសកម្មភាពឆក់យកកាបូបរបស់ខ្លួនបានសម្រេចមក រយៈពេលប្រហែល១ម៉ោង កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ក៏បានស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបជនសង្ស័យខាងលើ បញ្ជូនមកទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត និងដកហូតយកបានកាបូបជនរងគ្រោះ ប្រគល់ជូនម្ចាស់ដើមវិញ។
ជនសង្ស័យបានសារភាពថា កន្លងមករូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀន និងបានចូលមណ្ឌលកែប្រែ ផ្តាច់សារធាតុញៀនចំនួន ០៥ដងរួចមកហើយ។ ក្រោយពេលចេញពីមណ្ឌលកែប្រែ រូបគេបានប្រកបរបរជាជាងកាត់សក់ តែយូរៗម្តងរូបគេតែងចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវនាពេលរាត្រី។ កន្លងមករូបគេឆក់បានចំនួន០៥លើក គឺឆក់ពីប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ ទើបតែលើកចុងក្រោយនេះ ពេលរូបគេចេញពីហូបអាហារ នៅជិតវត្តបទុមវតី ក៏ឃើញជនបរទេស ០២នាក់ដើរ មានស្ពាយកាបូបផងនោះ ទើបរូបគេជិះម៉ូតូទៅក្បែរ ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយនោះ ជិះគេចខ្លួនតែម្តង ស្រាប់តែមិននឹកស្មានថា រូបគេគេចខ្លួនបានត្រឹមតែមួយម៉ោងប៉ុណ្ណោះ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថខណ្ឌដូនពេញ ស្រាវជ្រាវចាប់ខ្លួនរូបគេបាន។

 

 

SHARE
RELATED POSTS
អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរីជម្រុញដល់ទីចាត់ការធនធានមនុស្ស រៀបចំ ដំឡើងនូវឋានន្តរស័ក្កដល់មន្រ្តីរាជការ និងគិតគូដល់មន្រ្តីដែលចូលនិវត្តន៍
លោកស្រី ថ្លាង ផាណែត ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឲ្យចាប់ចោរ ដាក់គុក ពេលប៉ូលីសចាប់បានយកមកឲ្យដាក់គុក បែរជាលែងវិញ
បាត់កូនស្រីក្រមុំ០៧ថ្ងៃមិនឃើញមកផ្ទះប្តឹងនគរបាលខេត្តកំពង់ស្ពឺអោយជួយរក

Leave Your Reply

*