ថ្ងៃ​អាទិត្យ, ខែ​កុម្ភៈ 28, 2021
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
គ្មាន​លទ្ធផល
View All Result
ទំព័រដើម ​ព័ត៌មានអន្តរជាតិ

កម្មករខ្មែរត្រូវឃាតករថៃបាញ់ប្រហារ ប្លន់យកលុយទៅដោះបំណុលចាក់បាល់

ប្រទេសថៃ ៖ ពលករខ្មែរម្នាក់ដែលបម្រើការងារនៅក្នុងប្រទេសថៃជាកម្មករក្នុងស្ថានីយ៍ហ្គាសមួយកន្លែងត្រូវបានឃាតករបាញ់ប្រហារទាំងកណ្តាលអាធ្រាត្រ
ខណៈដែលកម្មករខ្មែររូបនោះកំពុងដេកលក់មួយភាំងនៅនឹងតុក្នុងស្ថានីយ៍នោះ។ហេតុការណ៍នៃករណីឃាតកម្មប្លន់សម្លាប់នេះបានកើតឡើងកាលពីពេលទៀបភ្លឺនាថ្ងៃទី២៧ខែកក្កដា  ឆ្នាំ ២០១៩ត្រង់ចំណុចស្ថានីយ៍ហ្គាស LPG មួយកន្លែងក្នុងភូមិ៨ឃុំណុកអកស្រុកប៉ាក់ថុងឆៃខេត្ត នគររាជសីមាប្រទេសថៃលើកំណាត់ផ្លូវលេខ ៣០៤ ( រាជសីមា-កាប៊ីនបុរី ) ។

នៅកន្លែងកើតហេតុគេង្គេតឃើញថាកម្មករក្នុងស្ថានីយ៍ម្នាក់ឈ្មោះ ម៉ូរ៉ូត ភេទប្រុស
អាយុ ៣០ ឆ្នាំជាពលករខ្មែរត្រូវបានឃាតករបាញ់ចំក្បាល១ គ្រាប់ដែលអាវុធនេះគេនៅមិនទាន់ដឹងថាជាអាវុធប្រភេទអ្វីនោះទេដែលធ្វើអោយជនរងគ្រោះដេកដួលស្លាប់នៅក្នុងថ្លុកឈាម។ក្រោយពីសមត្ថកិច្ចថៃចុះត្រួតពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពរួចមកទើបដឹងថាខណៈដែលជនរងគ្រោះកំពុងអង្គុយដេកក្រាបនៅលើតុក្នុងស្ថានីយ៍នោះខ្មាន់កាំភ្លើងបានដឹកម៉ូតូមកចតពីក្រោយប្រមាណ ២ ម៉ែត្រពីជនរងគ្រោះរួចបានដកកាំភ្លើងបាញ់ក្បាលពីក្រោយតែម្តងព្រមទាំងបានឆក់យកកាបូបលុយឡើងម៉ូតូជិះចេញទៅបាត់ ។

យោងតាមរូបភាព នៃសកម្មភាពខាងលើ នៅរសៀលថ្ងៃដដែលសមត្ថកិច្ចថៃបានចាប់ខ្លួនមុខសញ្ញាយកមកសាកសួរដែលជនសង្ស័យរូបនេះគឺជាកូនប្រុសរបស់តម្រួតថៃថែមទៀតផង ដោយជនរូបនេះមានឈ្មោះ សារ៉ូត វីផាត់សារីហៅ បយ ភេទប្រុសអាយុ ២៣ ឆ្នាំព្រមទាំងបានដកហូត កូនកាំបិតដងឈើ ១លុយចំនួន៣១៨១បាតនិងម៉ូតូធ្វើសកម្មភាព១គ្រឿង ។នៅចំពោះមុខសមត្ថកិច្ចថៃជនសង្ស័យដែលជាខ្មាន់កាំភ្លើងបានសារភាពថាកន្លងមកខ្លួនគឺជាអ្នកញៀននឹងល្បែងភ្នាល់បាល់ដោយពេលខ្លះខ្លួនក៏បានទៅសុំលុយប្រពន្ធតែត្រូវប្រពន្ធស្តីអោយព្រមទាំងបានពោលពាក្យថា « បើចង់បានលុយ  ទៅប្លន់គេទៅ » ។ជនសង្ស័យរូបនេះបានបន្តថានៅល្ងាចមុនពេលកើតហេតុខ្លួនក៏បានទៅលេងល្បែងភ្នាល់បាល់ជាធម្មតា  ហើយក៏បានចាញ់អស់និងជំពាក់គេចំនួន ៤ ០០០ បាតថែមទៀត ។

បន្ទាប់មកម្ចាស់លុយក៏បានទូរស័ព្ទមកទារលុយញឹកពេកដែលជាការរំខានបំផុតទើបខ្លួនក៏បានចូលទៅក្នុងបន្ទប់របស់លោកប៉ាដែលគាត់មានតួនាទីជាតម្រួតព្រមទាំងបានលួចយកកាំភ្លើងខ្លីដែលគាត់ទុកចោលនៅលើក្បាលគ្រែរួចក៏ជិះម៉ូតូចេញទៅក្រៅទាំងរំលងអាធ្រាត្រដើម្បីរកធ្វើសកម្មភាព ។នៅពេលជិះទៅដល់ស្ថានីយ៍ហ្គាសខាងលើក៏បានឃើញកម្មករស្ថានីយ៍នៅម្នាក់ឯងទើបបានពន្លត់ម៉ាសុីនម៉ូតូពីចម្ងាយ  រួចដើរដឹកទៅដល់ពីក្រោយខ្នងខណៈដែលកម្មកររូបនោះកំពុងដេកលក់ដោយបានដកកាំភ្លើងបាញ់តំរង់ក្បាលពីក្រោយរួចចុះទៅឆក់យកកាបូបលុយជិះគេចចេញទៅទាំងយប់ដោយក្នុងកាបូបមានលុយចំនួន ៣ ០០០ បាតខ្លួនក៏បានយកទៅសងបំណុលគេទាំងយប់លុះស្អែកឡើងក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង ។

ក្រោយការចាប់ខ្លួនសមត្ថកិច្ចថៃបានអះអាងថានឹងធ្វើការកោះហៅ​ឪពុកមកសាកសួរបន្តទៀតទោះបីជា​ឪពុកដែលជាតម្រួតមិនមានការពាក់ព័ន្ធនិងមិនបានដឹងរឿងនេះក៏ដោយក៏ប៉ុន្តែកាំភ្លើងខ្លីដែលជនសង្ស័យយកមកធ្វើសកម្មភាពគឺជាកាំភ្លើងរបស់​ឪពុកដោយឡែកឃាតករត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងហើយដើម្បីចាត់វិធានការតាមច្បាប់រីឯសពពលករខ្មែរ ក៏កំពុងស្រាវជ្រាវរកក្រុមគ្រួសារដើម្បីបញ្ជូនត្រឡប់មកស្រុកកំណើតវិញដែរ៕

 

ចែកចាយ248Tweet149

ទំនាក់ទំនងប្រកាស

ពលរដ្ឋស្នើរដល់អភិបាលស្រុកអូររាំង និងមន្រ្តីជំនាញពាក់ព័ន្ធមានចំណាត់ការទៅលើការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋនៅក្រុមរការថ្មី

ពលរដ្ឋស្នើរដល់អភិបាលស្រុកអូររាំង និងមន្រ្តីជំនាញពាក់ព័ន្ធមានចំណាត់ការទៅលើការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋនៅក្រុមរការថ្មី

ខែ​កក្កដា 5, 2019

Discussion about this post

Recommended

លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៨០០.០០០រៀលជូនគ្រួសារលោកព្រិន្ទបាល

លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៨០០.០០០រៀលជូនគ្រួសារលោកព្រិន្ទបាល

ខែ​មិថុនា 25, 2019
លោកជំទាវឧកញ៉ា សេង សុខុម នាំយកបច្ច័យប្រគេនព្រះសង្ឃកសាងវត្តនៅតំបន់ដាច់ស្រយាល

លោកជំទាវឧកញ៉ា សេង សុខុម នាំយកបច្ច័យប្រគេនព្រះសង្ឃកសាងវត្តនៅតំបន់ដាច់ស្រយាល

ខែ​កុម្ភៈ 3, 2021

ចំណាត់ក្រុម

  • Uncategorized
  • កីឡា​
  • ចរាចរណ៍
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
  • ព័ត៌មានជាតិ
  • ព័ត៌មាន​ដីធ្លី​
  • ព័ត៌មាន​ប្រចាំថ្ងៃ
  • ​ព័ត៌មានអន្តរជាតិ
  • មាតិការព័ត៌មាន
  • សង្គម​
  • សន្តិសុខ និង សង្គម
  • ​សេដ្ឋកិច្ច

Don't miss it

Uncategorized

ថ្លើមធំមែនហ៊ានក្លែងហត្ថលេខា និង ត្រា របស់សម្តេចតេជោ ហ៊ុន សែន ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន

ខែ​កុម្ភៈ 27, 2021
Uncategorized

លោកតាឈ្មោះ រត្ន័ យ៉ាន់ អាយុ ៧៦ឆ្នាំ ចាប់រំលោក ក្មេងស្រីអាយុ១០ឆ្នាំ បានសំរេច ២ដង នៅស្រុក កំពង់ត្របែក

ខែ​កុម្ភៈ 26, 2021
Uncategorized

ចាងហ្វាងព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021

វីឌីសេវេនញ៉ូវ

អាសយដ្ឋានទីស្នាក់ការ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។
ទទួលបានអជ្ញាបណ្ណតាមប្រកាសក្រសួងលេខ ១៧៨.ប្រក


ទំនាក់ទំនងតាមរយៈ
- ទូរសព្ទ៖ 016 69 77 66 /077 681 455
- អ៊ីមែល៖ vd7newsdaily@gmail.com

Recent News

ថ្លើមធំមែនហ៊ានក្លែងហត្ថលេខា និង ត្រា របស់សម្តេចតេជោ ហ៊ុន សែន ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន

ខែ​កុម្ភៈ 27, 2021

លោកតាឈ្មោះ រត្ន័ យ៉ាន់ អាយុ ៧៦ឆ្នាំ ចាប់រំលោក ក្មេងស្រីអាយុ១០ឆ្នាំ បានសំរេច ២ដង នៅស្រុក កំពង់ត្របែក

ខែ​កុម្ភៈ 26, 2021

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

គ្មាន​លទ្ធផល
View All Result
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. ចូលប្រើ

Retrieve your password

Please enter your username or email address to reset your password.

ចូលប្រើ