សន្តិសុខ

កិច្ចប្រជុំមួយស្តីការរៀបចំកម្លាំងការពារសន្តិសុខសុវត្ថិភាពជូនសម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅវត្តគីរីមានជ័យបឹងជ្រោង ឃុំជាំ

ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី១៣ ខែ មិថុនា គ.ស ២០១៨ ម៉ោង ០៩:០០ នាទី នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោក បឹង ជ្រោង ស្រុកមេមត់ មានកិច្ចប្រជុំត្រួតពិនិត្យផែនការ និងរៀចំកម្លាំងការពារជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជំទាវ ប្រតិភូជាតិ និងអន្តរជាតិ អញ្ជើញក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវត្តគិរីមានជ័យបឹងជ្រោង ស្ថិតក្នុងភូមិបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៦ ខែ មិថុនា គ.ស ២០១៨ ខាងមុខនេះ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយន៍ទោ គាំ សុខាន់ បញ្ជាការអង្គរក្សសម្តេចហេងសំរិនប្រធានរដ្ឋសភា ។

ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមលោក ចេង ប៊ុណ្ណារ៉ា អភិបាលស្រុកមេមត់ លោកអភិបាលរង លោកមេឃុំជាំ , លោនឧត្តមសេនីយ៍ត្រី ម៉ុន មាគា៍ ស្នងការរង , លោកឧត្តមសេនីយ៍ត្រី ស៊ិន សំណាង ស្នងការរងព្រំដែន មេបញ្ជាការវរៈ៦១៧ និងនាយប៉ុស្ត៍ព្រំដែន បឹងជ្រោង , លោកឧត្តមសេនីយ៍ត្រី ម៉ិញ សុភី ស្នងការរង នឹងនាយការិយាល័យអន្តរាគមន៍ , វរសេនីយ៍ឯក ថ្លាង វុទ្ធី មេបញ្ជាការរង អ/ហខេត្តត្បូងឃ្មុំ និងមេបញ្ជាការកងរាជអាវុធហត្ថស្រុកមេមត់ , លោក អេក ឃាង អនុប្រធានមន្ទីរសុខាភិបាលខេត្ត , លោកវរសេនីយ៍ត្រី វង្ស សុភី នាយការិ.ប្រឆាំង ភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន, លោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការស្រុកមេមត់ លោកអធិការរង នាយប៉ុស្តិ៍រដ្ឋបាលជាំ និងមន្រ្ដីពាក់ព័ន្ធ សរុបមានចំនួន ៣២ នាក់ ដើម្បីរៀបចំផែនការការពារតាមដងផ្លូវរហូតដល់កន្លែងប្រារព្វពិធី ធានាបាននូវសន្តិសុខសុវត្តិភាពល្អប្រសើររហូតដល់ចប់កម្មវិធីនោះ ។ ដោយ៖(សារឿន)

 

SHARE
RELATED POSTS
ម៉ូតូC125ពីរគ្រឿងពន្លះគ្នាទាំងព្រឹកនៅផ្លូវ៣០ម៉ែត្របណ្តាលឲ្យយុវជនម្នាក់​ស្លាប់​និងរងរបួសធ្ងន់..
ឧកញ៉ាទូច សៀ មានអំណាចកាងបេនរថយន្តអនាធិបតេយ្យតាមចិញ្ចេីមថ្នល់ខេត្តសៀមរាប
កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្រុក​ក្រូច​ឆ្នា ប្រើប្រាស់​វិធានការ​ញុះ ឃាត់​បាន​ខ្លួន​ជនសង្ស័យ ០១ នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ

Leave Your Reply

*