សន្តិសុខ

កម្លាំងអាវុធហត្ថស្រុកស្អាងឃាត់ខ្លួនជនសង្ស័យ០៦នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម៉ាទឹកកក

ខេត្តកណ្តាល​៖ នៅថ្ងៃ អាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៦”១៥នាទី ។
នៅចំណុច ៖ ភូមិ ព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យ ៖ចំនួន០៤នាក់ (ឃាត់ខ្លួន)
១ / ឈ្មោះ ស្រេងសំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដទីលំនៅបច្ចុប្បន្នភូមិព្រែកថីឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
២ / ឈ្មោះ ឡុងគីម ជី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដមានទីលំនៅភូមិព្រែក ត្រែងឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
៣-ឈ្មោះ សុបិន រតនា ហៅ(ឌឹក) ប្រុស អាយុ២៩ឆ្នាំ ទីលំនៅ ភូមិព្រែកតាព្រីង ឃុំសិត្បូ
៤-ឈ្មោះ ព្រីង ភឿន ប្រុស អាយុ៣៤ឆ្នាំ ទីលំនៅ ភូមិលេខ៥ ឃុំស្វាយរលំមុខកសិករ
វត្ថុតាងចាប់យករួមមាន៖
១ / សារធាតុញៀន(ចំនួន១៧កញ្ចប់តូច១៥ ធំ២កញ្ចប់)
២-ទូរសព្ទ័ចំនួន០២គ្រឿងម៉ាកអិនចុចពិល១គ្រឿងម៉ាក ខេមហ្វូន១គ្រឿង
៣-កាំភ្លើងកែឆ្នៃចំនួន០១ដើម
ប្រដាប់វិចខ្ចប់និងសម្ភារះប្រើប្រាស់មួយចំនួនទៀត
៤-ម៉ូតូ០១គ្រឿងម៉ាកគូបជ្រុងសេ៧០ពណ៍ទឹកបុិចគ្មានផ្លាកលេខចំនួន០១គ្រឿង
សភាពរឿងហេតុ
នៅថ្ងៃទីខែឆ្នាំវេលាម៉ោង ខាងលើក្រោយពីទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។
ភ្លាមនោះកម្លាំង អាវុធហត្ថស្រុកស្អាង បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន
(ម៉ាទឹកកក) ចំនួន ០៣ កញ្ចប់តូច នៅខ្លួនឈ្មោះ ស្រេងសំណាង
ដោយបានការសម្របសម្រួលពីលោក លាវស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាលនិងការអនុញាតពីលោក ឧត្តមសេនីយ៍មេបញ្ជាការ អាវុធហត្ថ ខេត្ត
ដឹកនាំដោយលោកវរសេនីយ៍ត្រី ឆែកឆេរផ្ទះ ឈ្មោះស្រេងសំណាង រកឃើញថ្នាំញៀនចំនួន១២កញ្ចប់តូចនៅក្នុងថូផ្កានិងប្រដាប់ប្រើប្រាស់វិចខ្ចប់មួយចំនួន។
តាមការបំភ្លឺរបស់ឈ្មោះស្រេង សំណាងថាពិតបានយកថ្នាំញៀនពី
ឈ្មោះ ឡុង គីមជី លុះវេលាម៉ោង ១៦”៣០នាទីកម្លាំង អាវុធហត្ថស្រុកបានឃាត់ខ្លួនឡុង គីមជី មកសាកសួរនៅមូលដ្ឋានអាវុធហ​ត្ថ ស្រុក ឈ្មោះឡុង គីមជី បានសារភាពថា បានយក គ្រឿងញៀនពី ឈ្មោះ សុបិន្ត រតនា ហៅ(ឌឹក) ០១កញ្ចប់ធំតំលៃ២៥០ដុល្លា ដើម្បីយកមករំលែកលក់បន្ត។
លុះថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៨វេលាម៉ោង៨”០០នាទីកម្លាំងបានចុះឃាត់ឈ្មោះ
សុបិន្ត រតនា ហៅ(ឌឹក) និងឈ្មោះ ព្រីង ភឿននៅចំណុចំការស្វាយស្ថិត ក្នុងភូមិលេខ៥ឃុំស្វាយរលំ ដោយមានការចូលរួមជាមួយលោកមេភូមិ បានធ្វេីការឆែកឆេររកឃើញមានប្រដាប់ប្រើប្រាស់វិចខ្ចប់និងកាំភ្លើងកែឆ្នៃចំនួន០១ដើម លុះដល់ម៉ោង ២០”៣០នាទីឈ្មោះព្រីងភឿន បានសារភាពថាខ្លួនបានលាក់ទុកថ្នាំញៀនចំនួន០២កញ្ចប់ធំក្នុងប្រអប់ម៉ូតូខាងឆ្វេងដែលខ្លួន(ព្រីង ភឿន) បានទិញពីឈ្មោះ ហុង រត្ថាហៅ(ឌីត) ក្នុងតំលៃ៣៥០០០០រៀលដើម្បីចែកចាយបន្ត។
-លុះវេលាម៉ោង១២”១០នាទីថ្ងៃទី១២-៦-២០១៨ កម្លាំង អ•ហ ខេត្តនិងអ•ហ ស្រុកស្អាងដឹកនាំដោយលោក វ/ត្រី អ៊ូផល្លីបានសហការជាមួយ អ•ហ ខេត្តតាកែវ -ដោយមានការសំរបសំរួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងខេត្តតាកែវ និងមានការអនុញ្ញាតិពីលោក ឧត្តមសេនីយ៍ បញ្ជាការខេត្តកណ្តាល
និិងខេត្តតាកែវ បានចុះឆែកឆេរលំនៅដ្ឋានឈ្មោះ អ៊ុច ធីវ ភេទស្រីអាយុ៥៤ឆ្នាំមានទីលំនៅភូមិថ្មី ឃុំ រវាង ស្រុកសំរោងខេត្តតាកែវ
-ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
១- ឈ្មោះហុង រត្ថាហៅ(ឌីត) ភេទប្រុសអាយុ៣១ឆ្នាំមានទីលំនៅភូមិកំពុងស្វាយឃុំកំពុងស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)
២-ឈ្មោះ អៀ អុីលិង ភេទស្រីអាយុ១៩ឆ្នាំមានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែក នរិន ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ
បានធ្វើការដកហូតវត្ថុតាងរួមមាន
១-គ្រឿងញៀនចំនួន០៣កញ្ចប់ ធំ០២ មធ្យម ០១
២-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២តូច០១ធំមួយ
៣-អាវុធខ្លីចំនួន០២ដើម
-ម៉ាក K៥៤លេខ ៥៤០០២៦៣៥
-ម៉ាកK៥៤ គ្មានលេខ (ឈូសលេខ)
៣-បង់០២ គ្រាប់កាំភ្លើងK៥៤ចំនួន ០៩គ្រាប់ គ្រាប់ឡុកកែឆ្នៃចំនួន១៤គ្រាប់ គ្រាប់វាំងឌើឡុងចំនួន១៤គ្រាប់
៤-ម៉ូតូ០១គ្រឿងម៉ាក អុិចសុីទរ័ ពណ៌ ក្រហមពាក់ ផ្លាកលេខភ្នំពេញ-1JT-២៤៥៨
៥-បណ្ណបើកបរចំនួន០១សន្លឹក
៦-អត្តសញ្ញាណខ្មែរចំនួន០២សន្លឹក
៧-បណ្ណសំគាល់យានយន្ត០៥សន្លឹក
៨-ដាវចំនួន០១ដើម
៩-ប្រាក់ដុល្លាចំនួន១០០ដុល្លាប្រាក់រៀលចំនួន១០មុឺនរៀលនិងប្រដាប់ប្រើប្រាស់វិចខ្ចប់មួយចំនួន
សរុប: ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់
(ស្រី០១នាក់)
ចាប់យកវត្ថុតាង:
១- សារធាតុញៀន
(ម៉ាទឹកកក) ចំនួន២០ កញ្ចប់ (ធំ០៤កញ្ចប់)
២- អាវុធកែឆ្នៃចំនួន០១ដើម
៣-អាវុធខ្លីចំនួន០២ដើម
-ម៉ាក K៥៤លេខ ៥៤០០២៦៣៥
-ម៉ាកK៥៤ គ្មានលេខ (ឈូសលេខ)
-បង់០២ គ្រាប់កាំភ្លើងK៥៤ចំនួន ០៩គ្រាប់ គ្រាប់ឡុកកែឆ្នៃចំនួន១៤គ្រាប់ គ្រាប់វាំងឌើឡុងចំនួន១៤គ្រាប់
៤-ម៉ូតូ០២គ្រឿងម៉ាក អុិចសុីទរ័ ពណ៌ ក្រហម ផ្លាកលេខភ្នំពេញ-1JT-២៤៥៨ និងម៉ូតូគុបជ្រុងចំនួន០១គ្រឿង
៥-បណ្ណបើកបរចំនួន០១សន្លឹក
៦-អត្តសញ្ញាណខ្មែរចំនួន០២សន្លឹក
៧-បណ្ណសំគាល់យានយន្ត០៥សន្លឹក
៨-ដាវចំនួន០១ដើម
៩-ប្រាក់ដុល្លាចំនួន១០០ដុល្លាប្រាក់រៀលចំនួន១០មុឺនរៀលនិងប្រដាប់ប្រើប្រាស់វិចខ្ចប់មួយចំនួន
១០-ទូរសព្ទ័ចំនួន០២គ្រឿងម៉ាកអិនចុចពិល១គ្រឿងម៉ាក។
ដោយ៖(ប៉ក់សារិទ្ធ)

 

 

SHARE
RELATED POSTS
មនុស្សម្នា​ចោមរោម​មើល​ សមត្ថកិច្ច​កំពុង​ធ្វើ​កោសលវិច័យ​សាកសព​…
ឯកឧត្តម យន្ត មីន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង នៅសង្កាត់លេខ៣
ពិតជា​សំណាង​មែន!! បុក​គ្នា​ឆេះ​ខ្ទេច អ្នកបើកបរ ត្រឹមតែ​រងរបួស​ស្រាល

Leave Your Reply

*