ព្រៃវែង៖គិតចាប់តាំងពីរថ្ងៃដែលស្លាប់រហូតមកដល់ពេលនេះ ឪពុកម្តាយរបស់សពជនរងគ្រោះនៅមិនទាន់មានពន្លឺអ្វីមួយពីរសមត្ថកិច្ចស្រុកពារាំង ខេត្តព្រៃវែងនៅឡើងខណៈពេលដែលឪពុកម្តាយរបស់ជនរងគ្រោះបានដាក់ពីរពាក្យបណ្តឹងនៅឯអធិការស្រុកពារងអោយជួយរកយុត្តិធម៌ដល់កូននឹងក្មួយរបស់គាត់។
ដែលហេតុការណ៍នោះកើតឡើងតាំងពីរថ្ងៃទី១៣ខែ៤ឆ្នាំ២០១៩មុនចូលឆ្នាំមួយថ្ងៃដែលបណ្តាលអោយកូននឹងក្មួយរបស់គាត់បានស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យ ដែលក្នុងនៅដែរសមត្ថកិច្ចបានកំណត់ថាជាករណីគ្រថ្នាក់ចរាចរណ៍តែបើតាមប្រភពព័ត៌មានពីរប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះបានបង្ហើបអោយដឹងថាមុនពេលកើតហេតុគេបានឃើញមានម៉ូតូមួយគ្រឿងទៀតជិះដេញតាមវាយពីរក្រោយទើបបណ្តលអោយយុវជនទាំងពីរនាក់នោះភ័យហើយក៏ជិះក្នុងល្បឿនលឿនក៏ជ្រុលទៅបុកនិងបង្គោលភ្លើងតែម្តង។
ដោយឪពុកម្តាយបានឮគេប្រាប់ដូច្នេះក៏មិនអស់ចិត្តក៏បានសុំអោយសមត្ថកិច្ចជួយឆែកកាមេរ៉ាសុវត្ថិភាពនៅឯមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករតែខាងសមត្ថកិច្ចហាក់បីដូចជាពន្យាពេលដោយបានលើកឡើងថាចាំថ្ងៃនេះចាំថ្ងៃនោះរហូតទាល់តែកាមេរ៉ាសុវត្ថិភាពផុតសុពលភាពបើកលែងឃើញតែរូបគាត់ជាឪពុកក៏នៅតែមិនអស់ចិត្តក៏បានទៅសុំមើលឆែកមើលកាមេរ៉ាមួយកន្លែងទៀតក៏មានហាក់បីដូចជាមានម៉ូតូមួយគ្រឿងទៀតមែនតែមើលមិនសូវច្បាស់។
ចំណែកឯកន្លែងកើតហេតុវិញក៏បានឃើញមានស្បែកជើងបីគូរនឹងក្បាលខ្សែក្រវ៉ាត់មួយទៀតតែដោយឡែកខាងសមត្ថកិច្ចថាតែពីរគូរទៅវិញ ដោយសារតែមានវត្ថុតាងនិងកាមេរ៉ាសុវត្ថភាពដែលមិនបានបើកមើលផងនោះខាងលោកអូន ភា ដែលជាឪពុករឹតតែមិនអស់ចិត្តក៏បានទៅដាក់ពាក្យបណ្តឹងនៅឯអធិការដ្ឋាននរគបាលស្រុកពារាំង ខេត្តព្រៃវែង តែងរហូតមកដល់ពេលនេះនៅមិនទាន់មានពន្លឺអ្វីមួយនៅឡើយដែលគិតចាប់តាំងពីរថ្ងៃដាក់ពាក្យបណ្តឹងគឺជាងពីរខែហើយ។
ដូច្នេះលោក អូន ភា បានសុំណូមពរអោយយើងខ្ញុំជាអ្នកសារព័ត៌មានជួយផ្សាយដើម្បីអោយខាងសមត្ថកិច្ចជួយស៊ើបពីររឿងនេះផង ដែលគាត់បានបន្តទៀតថាសមត្ថកិច្ចហាក់បីដូចជាយកសុំណុំរឿងនេះទៅទុក្ខអញ្ចឹង ហើយក៏សុំអោយខាងសមត្ថកិច្ចជួយពន្លឿនការងារនេះផងក្នុងនាមគាត់ជាប្រជាពលរដ្ឋម្នាក់។
សូមបញ្ជាក់ផងដែរថារាល់អត្ថបទខាងលើគឺខ្ញុំបានទទួលពាក្យសំដីពីរខាងលោក អូន ភា ដែលជាឪពុកជនរងគ្រោះបានផ្តល់មកអោយយើងខ្ញុំជាអ្នកសារព័ត៌មាន ដូច្នេះខាងយើងខ្ញុំជាអ្នកសារព័ត៌មានសូមធ្វើការសុំណូមដល់លោកអធិការស្រុកពារាំងសូមមេត្តាជួយបើកការស៊ើបអង្កេតពីររឿងនេះផង។ សូមអរគុណ! ដោយ៖សូ សុខា
Discussion about this post