សន្តិសុខ

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យបន្តផ្តល់អំណោយ មនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៥០គ្រួសារ

រាជធានីភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បន្តផ្តល់អំណោយ មនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ៥០គ្រួសារ មកពី៨ភូមិ ដែលរស់នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃពុធ ១កើត ខែ បឋមសាធ ​ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០១៨ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទ ក្រហម ខណ្ឌមានជ័យ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យទី១ សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ លោក លោកស្រី មេភូមិ រួមទាំង សមាជិក សមាជិកា អនុសាខាកាកបាទក្រហមខណ្ឌ នឹងមានការចូលរួមពីសំណាក់ព្រះសង្ឃវត្តស្ទឹងមានជ័យ :
១/ ព្រះគ្រូបច្ចឹមវាសី ថៃ ប៊ុនធឿន ទីប្រឹក្សាផ្ទាល់​ សម្តេចព្រះមហាសុមេធាធិបតី​ កិត្តិឧទ្ទេសបណ្ឌិត​ នន្ទ​ ង៉ែត​ សម្តេចព្រះសង្ឃនាយក នៃ ព្រះរាជាណាចក្រកម្ពុជា​ និងជា ព្រះចៅ​អធិការ​វត្ត ចង្ក្រានតាព្រហ្មស្ទឹងមានជ័យ
២/ ធម្មប្ប​ញ្ញោ យឹម ឯកវុត្ថា ព្រះ​លេខា​អនុគណ ខណ្ឌមានជ័យ និង ជា​គ្រូសូត្រ​ស្តាំ វត្តចង្ក្រានតាព្រហ្មស្ទឹង ។
៣/ ព្រះសាសនវេទី ព្រហ្ម​ ចំរេីន​ ព្រះ​រាជាគណៈ ថ្នាក់
កិត្តិយស ជាជំនួយការ សាលាគណ រាជធានីភ្នំពេញ
និងជាព្រះគ្រូសូត្រឆ្វេង​ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ។
៤/  ព្រះ​គ្រូ ជោតិញាណ្ណោភនោ សុវណ្ណញាណ ឈាក
មេកុដិលេខ ៤៦ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ បាន​ចូលរួម ចំណែក មាន តែ ស្ករ មី
រួមនិង ថវិការ ចំនួន ១០០០០ រៀល
ជាមួយនិង អនុ​សាខា កាកបាទក្រហមខណ្ឌមានជ័យ ។
៥/ ភិក្ខុ រតនៈ សីលោ ម៉ុម មាន មេកុដិលេខ ២៣ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ។
បានយកអំណោយ មនុស្សធម៍ ជូន បងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ៥០ គ្រួសារ មកពី៨ភូមិ ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក ឌី រ្ន័តខេមរុណ អភិបាលរងខណ្ឌ មានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានផ្តាំផ្ញើនូវការសាកសួរ សុខ ទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចការសម្តេចតែងតែក្រើនរំលឹក ដល់មន្រ្តីអនុសាខាអោយធ្វើយ៉ាងណាត្រូវយកទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋលើគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់ មនុស្សចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋទីទាល់ក្រ អ្នកផ្ទុកមេរោគអេដ៍ ជំងឺអេដ៍ ដោយមិន ប្រកាន់និន្នាកានយោបាយអ្វីឡើយពោលគឺ : «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សំរាប់មនុស្សគ្រប់ៗគ្នា »។
ក្នុងអំណោយមនុស្សធម៏ដែលត្រូវផ្តល់ជូនទាំង៥០គ្រួសាររួមមាន :
_ ក្នុង១គ្រួសារ ទទួលបាន អង្ករ ១បាវ . ទឹកត្រី ១យ៉ួរ. ទឹកស៊ីអ៉ីវ ១យួរ. ទឹកសុទ្ធ ១យួរ.មី ១កេះ និងគ្រឿងសំភារះ ផ្ទះបាយ ១ឈុត ទេយ្យទាន ១កញ្ចប់ រួមទាំងថវិកា ៣ ម៉ឺនរៀលផងដែរ ។​ ដោយ​៖(ភ្នំព្រឹក​)

 

 

 

SHARE
RELATED POSTS
ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភារៈដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានា ​ក្រោម​អធិបតីភាព​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
មន្ត្រីកាំកុងត្រូលចុះពិនិត្យបន្លែផ្លែឈើរកសារធាតុគីមីតែរកមិនឃើញមានតែទឹកក្រូចហួសគុណភាព(មានវីដេអូ)
ទៀតហើយ​ !! អា​ក្រៀម​មិនទាន់​អស់​ អាស្រស់​មកដល់​.សង្ស័យពុលទឹកកើនឡើងដល់៨០នាក់ហើយ (ខេត្តមណ្ឌលគិរីម្ដង)

Leave Your Reply

*