សន្តិសុខ

កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុកបន្ទាយមាស បានបង្ក្រាបករណីចែកចាយគ្រឿងញៀន

កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុកបន្ទាយមាស បានបង្ក្រាបករណីចែកចាយគ្រឿងញៀន

ខេត្តកំពត៖ ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៣:០០ នាទី កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុកបន្ទាយមាស បានបង្ក្រាបករណីចែកចាយគ្រឿងញៀន ឋិតភូមិត្រពាំងក្ដុល ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ និងដកហូតថ្នាំញៀនបានចំនួន ១០ កញ្ចប់ (ធំ ០១ កញ្ចប់) ។
១.ឈ្មោះ ជុន ប៉ាត់ទីណូ ភេទប្រុស អាយុ ២៩ ឆ្នាំ នៅភូមិទ័ពស្ដេច ឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ។
២.ឈ្មោះ អ៊ុយ វង្ស ភេទប្រុស អាយុ ២៧ ឆ្នាំ នៅភូមិទ័ពស្តេច ឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

 

 

SHARE
RELATED POSTS
ព្រឹក​ឡើង​មានការ​ភ្ញាកផ្អើល​ទាំង​ព្រលឹម ដោយ​បន្ទះ​ពុ​ម្ភ​ដែក១សន្លឹក​បាន​ធ្លាក់
ម៉ូតូ​ពីរ​គ្រឿង ​ពន្លះ​គ្នា​ទាំង​ព្រឹក របួសធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍
សូមគោរពរាយការណ៍បឋម: ដោយ​៖ លន់​ គីរី​ ៖ ខ្មែរ​និង​ជនបរទេស​០៤នាក់ បាន​រងរបួស​…

Leave Your Reply

*