សន្តិសុខ

សមត្ថកិច្ចនគរបាលស្រុកមេមត់ឃាត់ខ្លួនយុវជនម្នាក់ តាមរយៈដីកាចំនួន ០២ របស់តុលាការខេត្តកំពង់ចាម ត្រូវចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន….!

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី ១២ ខែ មិថុនា គ.ស ២០១៨ វេលាម៉ោង ១០ និង ៣៤ នាទី នៅចំណុចផ្សារចាស់ ស្ថិតក្នុងភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆន ផាន់នី ហៅ វ៉ា ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ.ឃុំខាងលើ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅឲ្យតុលាការខេត្តកំពង់ចាម ។

ជនសង្ស័យខាងដែលចាប់ខ្លួនឈ្មោះ ឆន ផាន់នី ហៅ វ៉ា តាមរយៈដីកាបង្គាប់អោយចាប់ខ្លួនមានចំនួន ០២ ដីកា ៖
១.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៩២ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១២ របស់លោក ជា វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ត្រូវចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១២ បទល្មើសព្រហ្មទ័ណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
២.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧៤៥ ត.ព្រ ចុះថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៥ របស់លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ត្រូវចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិមេមត់ថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៤ ដោយបទល្មើសដែលមានប្បញ្ញត្តិឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់បានកសាងសំណុំរឿងរួចរាល់ និងបញ្ជូនខ្លួនជនឈ្មោះ ឆន ផាន់នី ហៅ វ៉ា ទៅសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនិតិវិធី ៕ ដោយ៖(សារឿន)

 

 

 

SHARE
RELATED POSTS
សមាគមយុវជននិងការតបស្នងដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគ បរិភោគរួមជាមួយនិងថវិការនាំយកទៅចែកជូនដល់គ្រួសារសពដែលរងគ្រោះ
បុរស​ម្នាក់ ផឹក​សាំង​សម្លាប់ខ្លួន ប្រកាច់​បែកពពុះមាត់​នៅមុខ​សាកលវិទ្យាល័យ ISPP ដោយ​មិនដឹង​មូលហេតុ
ជនជាតិចិនកាប់គ្នា ស្ទើរក្ស័យព្រោះជំពាក់លុយមិនសង

Leave Your Reply

*