សន្តិសុខ

ដំណាបដូង២០កេះនិងមុខទំនិញផ្សេងៗគ្នាជាង៣០០kgដែលមន្ត្រីកាំកុងត្រូលដកហូតយកទៅកំទេចចោល

ខេត្តស្វាយរៀង៖ លោកផឹងនិលប្រធានសាខាកាំកុងត្រូលខេត្តបានថ្លែងថា៖ដំណាប់ដូង២០កេះនិងទំនិញផ្សេងសរុបប្រមាណជាង៣០០kgត្រូវបានដកហូតយកទៅកំទេចចោលក្រោយពីក្រុមការងារពិនិត្យឃើញថារបស់ទាំងនេះពេលបរិភោគទៅធ្វើឲ្យប៉ពលដល់សុខភាពពលរដ្ឋ។
លោកផឹងនិលបានថ្លែងបែបនេះនៅពេលដែលមន្ត្រីមន្ត្រីកាំកុងត្រូលខេត្តស្វាយរៀងសហការជាមួយមន្ទីរពាណិជកម្ម ខេត្ត ស្វាយរៀងដើម្បីចុះត្រួតពិនិត្យគ្រឿងឧបភោគបរិភោគនៅផ្សារដូន សរនិងវិទ្យាល័យដូនសរ ស្រុកស្វាយជ្រំខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ដើម្បីស្វែងរកសាធាតុគីមីហាមឃាត់ដាក់លើបន្លែផ្លែឈើនិងម្ហូបអាហារដែលក្រុុមអាជីករកាំងលក់នៅតាមទីផ្សារនិងសាលារៀន តាមផ្ទះជួរនានាក្នុងស្រុកស្វាយជ្រំខេត្តស្វាយរៀង។

លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តបានឲ្យបន្តថា៖ការចុះត្រួតពិនិត្យនាពេលនេះគឺគោលបំណងដើម្បីស្វែងរកនូវសាធាតុគីមីដែលមានដាក់លើបន្លែផ្លែឈើម្ហូបអាហាដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគប្រចាំថ្ងៃនិងធ្វើការផ្សព្ធផ្សាយពន្យល់ណែនាំទាំងអ្នកលក់និងអ្នកទិញឲ្យចេះពិនិត្យកាលបរិច្ឆេតថ្ងៃផលិតនិងថ្ងៃផុតកំណត់ជាសវៀងទឹញចំរបស់ខូចគុណភាព។
លោកបានបន្តថា៖ការចុះត្រួតពិនឹត្យថ្ងៃនេះក្រុមការងារបានរកឃើញដំណាប់ដូង២០កេះដែលក្រុមជំនាញហាមឃាតមិនឲ្យតាំងលក់ព្រោះដំណាប់នេះវាធ្វើឲ្យប៉ះពលដល់អ្នកបរិភោគជាពិសេសកុមារតូចៗ ព្រោះដំណាប់នេះពេលបរិភោគទៅស្វិតដូចកៅស៊ូ។

លោកបានបន្ថែមទៀតថា៖ក្នុងនាមមន្ត្រីកាំកុងត្រូលត្រូវតែចុះពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយព្រោះចំណីអាហារបន្លែផ្លែឈើត្រីសាច់ដែលនាំមកពីប្រទេសជិតខាងយើងមិនអាចមើលនិងភ្នែកបានទេលុះត្រាមន្ត្រីកាំកុងត្រូលគេមានជំនាញនិងបទពិសោធន៏ត្រឹមត្រូវដើម្បីស្វែងរកសារធាតុគីមីនៅលើបន្លែផ្លែឈើត្រីសាច់ទាំងនេះ។
លោកផឹងនិលប្រធានសាខាកាំកុងត្រូលក៏បានសំណូមពរដល់បងប្អូនទាំងអ្នកលក់និងអ្នកទិញហើយមុននិងទឹញត្រូវចេះមើលសំបកវេចខ្ចប់និងកាលបរិច្ឆេតឲ្យបានច្បាស់លាស់ទាំងអស់គ្នា។

ក្រោយពីមន្រ្តីកាំកុងត្រូលបានពិនិត្យដកហូតរបស់ហាមឃាតនិងរបស់ហួសរឡេសរុបជាង៣០០kgមកប្រជាពលរដ្ឋពលរដ្ឋនៅទីផ្សារដូនសរនាំគ្នាអបអរសាទរហើយបានសំណូមពរដល់មន្ត្រីកាំកុងត្រូលចុះពិនិត្យឲ្យបានញឹកញប់ថែមទៀតដើម្បីសុខភាពពលរដ្ឋទាំងអស់គ្នា៕ ដោយ៖(សោមសុនឌីណេ)

 

 

 

SHARE
RELATED POSTS
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្តតែបានជ្រុលទៅបុកប្រជាពលរដ្ឋដែលអង្គុយនៅក្បែរនោះ(មានវីដេអូ)
ទើបតែ​វ័យ​អាយុ១៥ឆ្នាំ នៅមានឱកាសអាចកែខ្លួនបាន…មានវីដេអូ)
ប្រជាពលរដ្ឋចំនួន១៤នាក់រស់នៅក្នុងស្រុកកែវសីមា មានអាការៈក្អួតចង្អោរសង្ស័ពុលដោយមិនដឹងមកពីមូលហេតុអ្វី

Leave Your Reply

*