ខេត្តបាត់ដំបង៖ នគរបាលក្រុងបាត់បានដាក់មុខសញ្ញានិងឈានដល់ការឃាត់ខ្លួនយុវជន
ពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ ថ្នាំញៀនយ៉ាងសកម្ម ។
យោងតាមរបាយការណ៍ខាងជំនាញបានឲ្យដឹងថានៅ
ថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩ វេលាម៉ោង ១០,០០នាទី នៅក្រុមទី២១ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំលាំងជំនាញប្រឆាំងគ្រឿងញៀន នៃ អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើការ បង្ក្រាប ១ ករណី ក្នុងបទល្មើសជាក់ស្តែង ធ្វើការឃាត់ជនសង្ស័យ ចំនួន ២នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ទី១,ឈ្មោះយឹម សុខយៀត ហៅក្រៅ ពុំងា ភេទប្រុស អាយុ២៥ឆ្នាំមានទីលំនៅក្រុមទី២១ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ទី២,ឈ្មោះរឿម បូរី ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅក្រុមទី២១ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងខាងជំនាញចាប់យកបានរួមមាន
ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លា ចំនួន ០៣ថង់(ធំ០១ថង់ តូច០២ថង់), ទូរសព្ទ័ចំនួន១គ្រឿង និងសម្ភារពាក់ព័ន្ធប្រើប្រាស់សារធាតុមួយចំនួនផងដែរ ។
ជនសង្ស័យនិងវត្ថុតាងត្រូវខាងជំនាញនគរបាលក្រុង រៀបចំសំណំឯកសាដើម្បីបញ្ជូនបន្តទៅជំនាញស្នងការ នគរបាលកម្រិតធ្ងន់ចាត់ការជាបន្ត
ទៅតាមនិតិវិធី៕ដោយ- ឥទ្ធិពល
Discussion about this post