ជាតិ

ឯកឧត្តម ឆាយ ថន ស្តីពីការផ្សព្វផ្សាយទិន្នន័យគ្រួសារក្រីក្រឆ្នាំ២០១៧របស់ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ឯកឧត្តមឆាយថនទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងផែនការបានថ្លែងថា៖រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រកបដោយគតិបណ្ឌិតនិងមានភាពឈ្លាសវៃដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដើម្បីជំរុញកំណើនការងារ សមធម៌និងប្រសិទ្ធភាពនៅកម្ពុជា ដែលគោលដៅទាំងនេះគឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តមបានថ្លែងបែបនេះនៅពេលឯកឧត្តមអញ្ជើញជាគណៈអធិបតីក្នុងពិធីសិក្ខាសាលាថ្នាក់ខេត្តស្តីពីការផ្សព្វផ្សាយទិន្នន័យគ្រួសារក្រីក្រឆ្នាំ២០១៧របស់ខេត្តស្វាយរៀងដែលសហការរៀបចំឡើងដោយកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្រសួងផែនការនិងមន្ទីរផែនការខេត្តស្វាយរៀងពិធីបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៨ខែមេសារឆ្នាំ២០១៨ក្រោមវត្តមានអញ្ជើញចូលរួមពីឯកឧត្តមហ៊ូវតនៈអភិបាលរងខេត្តស្វាយរៀងនិងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះដែរឯកឧត្តមបានថ្លែងអំណរគុណចំពោះអស់លោក លោកស្រីក្រុមប្រឹក្សាខេត្តគណៈអភិបាកខេត្តនិងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ការគាំទ្រនិងចូលរួមយ៉ាងសកម្ម ក្នុងដំណើរការធ្វើបច្ចុប្បន្នកម្មទិន្នន័យគ្រួសារក្រីក្រក្នុងរយះពេលកន្លងមក រហូតដល់ទទួលបាននូវទិន្នន័យគ្រួសារក្រីក្រដែលមានលក្ខណៈគួរអោយទុកចិត្តបាន។

ឯកឧត្តមឆាយថនបានថ្លែងបន្តទៀតថា៖ជាការពិតណាស់ថាការកាត់បន្ថយភាពក្រីក្រមិនមែនជាការងារដែលយើងអាចសម្រេចបានក្នុងរយៈពេលមួយឆ្នាំរឺ ពីរឆ្នាំនោះទេ ហើយកិច្ចការនេះគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។ដូច្នេះរាល់សកម្មភាពការងារក៏ដូចជាអន្តរាគមន៍ទាំងឡាយ របស់ក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាការរួមចំណែកឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តមឆាយថនបានបន្តថាដើម្បីការងារនេះ និងដើម្បីធានាប្រសិទ្ធភាពនិងពន្លឿនក្នុងការកាត់បន្ថយភាពក្រីក្រអោយបានលឿនក្រសួងផែនការយល់ឃើញថាគួរមានសំណុំអន្តរាគមន៍សេវា២យ៉ាងគឺសំណុំអន្តរាគមន៍សេវាដើម្បីបង្កើនចំណូលនិងសំណុំអន្តរាគមន៍សេវាដើម្បីកាត់បន្ថយចំណាយ ដោយផ្តោតអោយចំប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះបំផុតដើម្បីលើកកម្ពស់ជីវភាពរស់នៅ អភិវឌ្ឍន៍ធនធានមនុស្សនិងការពារពួកគាត់ពីវិបត្តិដែលអាចបណ្តាលអោយធ្លាក់ទៅក្នុងភាពក្រីក្ររឺធ្វើអោយស្ថានភាពលំបាករបស់ពួកគាត់កាន់តែមានភាពធ្ងន់ធ្ងរឡើង។
ដើម្បីសម្រេចបានគោលបំណងនេះ យើងពិតជាត្រូវការជាចាំបាច់នូវទិន្នន័យគ្រួសារក្រីក្រ ដែលមានបញ្ជាក់ពីឈ្មោះមេគ្រួសារ ចំនួនសមាជិកគ្រួសារនិងមានលក្ខណះជាស៊េរីនៅតាមភូមិឃុំ សង្កាត់នីមួយៗគឺជាសេចក្តីត្រូវការចាំបាច់ពុំអាចខ្វះបាន៕ ដោយ៖(សោមសុនឌីណេ)

 

 

SHARE
RELATED POSTS
ទិវា​នារី​អន្តរជាតិ៨មីនា​ខួប​លើក​ទី១០៧ ក្រោម​ប្រធានបទ (ស្ត្រី​រួមគ្នា​ថែរក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ)
មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីប្រឈមនិងការលប់ឈ្មោះចេញពីក្របខ័ណ្ឌនគ របាលជាតិ (វីដេអូ​)
យើង​រស់នៅ​ក្រោម​មេឃ​តែមួយ មាន​ព្រំ​ដែនទឹក ព្រំដែន​គោគ ព្រំដែន​អាកាស​ជាប់​គ្នា ប្រពៃណី វប្ប​ធ​ម៌ អធិប្បតេយ្យភាព បូរណភាព​ដែនដី​ដោយឡែក..

Leave Your Reply

*