សន្តិសុខ

មុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំយ៉ាងសកម្មម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកស្នួលក្របួចបានទៀតហើយ?

ខេត្តក្រចេះ៖ ជនជាមុខសញ្ញាជួញដូរគ្រឿងញៀនធំម្នាក់ទៀត នៅស្រុកស្នួល ត្រូវបានកម្លាំងនគរបាលស្រុកស្នួល ស្រាវជ្រាវចាប់ខ្លួនបានកាលពីថ្ងៃទី២៥ ឧសភាឆ្នាំ២០១៨ ជាមួយនិងគ្រឿងមួយចំនួនធំ។ អធិការនគរបាលស្រុកស្នួលលោកវរសេនីយ៍ឯក ចាន់ សុខគីម បានប្រាប់ឲ្យដឹងថា សកម្មភាពរបស់កម្លាំងនគរបាលស្រុក ដែលអនុវត្តតាមទិសដៅផែនការសកម្មភាពរបស់លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត លើផែនការនិងវិធានការស្រាវជ្រាវចាប់ខ្លួនមុខសញ្ញាគ្រឿងញៀន គឺកម្លាំងនគរបាលស្រុកបានបង្កើនការស្រាវជ្រាវ ក្នុងនោះមានជនជាមុខសញ្ញាជាច្រើននាក់ ត្រូវបានចាប់ខ្លួនជាមួយនិងគ្រឿងញៀនបានជាបន្តបន្ទាប់។ ហើយជនសង្ស័យម្នាក់ទៀតដែលត្រូវបានចាប់ខ្លួននេះឈ្មោះ សាមិត្ត សែនកុសល់ អាយុ២២ឆ្នាំ ត្រូវបាននគរបាលចាប់ខ្លួនបាននៅនិងលំនៅឋានក្នុងភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល៕ ដោយ៖(សារឿន)

 

SHARE
RELATED POSTS
កំពុងល្បីឈ្មោះបោះសំលេង ជាខ្លាំងប្រចាំក្រុងព្រះវិហារ អាងខ្លួនជាប៉ូលិស
ព្រៃឈើដែនជម្រកសត្វព្រៃស្រែពក កំពុងរងនូវការវិនាសជាបណ្តើរៗដោយសារសិប្បកម្មកែឆ្នៃអត់ច្បាប់នៅក្នុងស្រុកពេជ្រាដា
ពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវបេតុង១ខ្សែប្រវែង២២៣ចូលវត្តអារញ្ញការាម ជាផ្លូវការណ៍

Leave Your Reply

*