ជាតិ

សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួនជាង ១០០ សន្លឹង ត្រៀមយកទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ នៅពេលជំនាញចុះគល់បញ្ជីរួចរាល់..!!

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៨ នេះជំនាញផែនអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ទទួលបានសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួនជាង ១០០ សន្លឹក ពីការិយាល័យអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ហើយកម្លាំងជំនាញកំពុងចុះលេខកូដចូលក្នុងបញ្ជី ។ នៅពេលចុះចូលបញ្ជីរួចរាល់ភ្លាមនឹងហៅមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទទួលការងារអត្តសញ្ញាណកម្ម យកទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋជាម្ចាស់សន្លឹកអត្តសញ្ញាណប័ណ្ណនោះ នៅតាមខ្នងផ្ទះទៅតាមភូមិឃុំដែលមាននោះ ដោយមិនពន្យាពេលទុកនោះយូរឡើយ ។

ដូចដែលលោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ តែងតែណែនាំឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ពេលចុះទៅតាមខ្នងផ្ទះប្រសិនបើទទួលបាននូវសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ សៀវភៅស្នាក់នៅក២ សៀវភៅគ្រួសារក៤ ពីផែនអត្តសញ្ញាណកម្ម ត្រូវយកទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋប្រកបជាមួយភាពស្និតស្នាល ញញឹមញញែម រុះរាយរាក់ទាក់ ដោយមិនឲ្យពន្យាពេលឡើយ។ រាល់ចម្ងល់ពាក់ព័ន្ធអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ សៀវភៅស្នាក់នៅក២ សៀវភៅគ្រួសារក៤ សូមទាក់ទងលេខទូរស័ព្ទ ៖ 088 5555 005 , 097 4 82 82 82៕ ដោយ៖(សារឿន)

SHARE
RELATED POSTS
កម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនបងប្អូនប្រជាពលរដ្ឋដែលមានសញ្ញាតិខ្មែរ ថាមិនមានបង់ពន្ធអាករជូនរដ្ឋនោះទេ
ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ ៨មីនា លើក​ទី១០៧ ឆ្នាំ២០១៨ ក្រោម​ប្រធានបទ ស្ត្រី​រួមគ្នា​ថែរក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ
ទិវា​ជាតិ​បង្ការ ​និង​ពន្លត់អគ្គីភ័យ ​លើក​ទី៣

Leave Your Reply

*