ខេត្តតាកែវ៖ សំណាងណាស់ ដែលស្រុកខ្មែរគ្មានទោសប្រហារជីវិត ពួកលក់ថ្នាំញៀន តែបើនៅ ហ្វីលីពីន វិញដឹងតែក្ស័យជីវាហើយ កុំថាឡើយ៦៥កញ្ចប់ សូម្បីតែមួយកញ្ចប់ក៍ក្ស័យដែរ ដូចករណីបុរសម្នាក់នេះ ត្រូវសមត្ថកិច្ចស្រុកត្រាំកក់ចាប់ឃាត់ខ្លួន រួមនឹងថ្នាំញៀនប្រភេទម៉ាទឹកកក មួយចំនួន។
ការចុះបង្រ្កាបនេះបានធ្វើឡើងនៅថ្ងៃ សៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ខែ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១២និង ៣០នាទី ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយនៅចំណុចភូមិចាស់មួយកន្លែង ស្ថិតនៅភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ក្នុងចំណោមបក្សពួក០៣នាក់ ។ ជនសង្ស័យមានឈ្មោះ កែម សុខ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ចំណែកជនសង្ស័យ២នាក់ទៀត បានរត់គេចខ្លួនបាត់ ។ ក្រោយឃាត់ខ្លួន កម្លាំងជំនាញដកហូតវត្ថុតាងរួមមាន៖ ម៉្សៅក្រាមពណ៌ ស ថ្លាចំនួន៦៥កញ្ចប់ (តូច៦៣ ធំ២កញ្ចប់) ទូរស័ព្ទ ១គ្រឿង ជញ្ជីងថ្លឹងថ្នាំ១ និងប្រដាប់វេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងស្រាវជ្រាវរកមុខសញ្ញាដែលរត់គេចខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ នេះបើនៅហ្វីលីពីនវិញ អត់មានកសាងតាមសំណុំរឿងតាមនិតិវិធី ចឹងទេ ថ្នាំញៀនចេះ ដឹងតែក្ស័យសង្ខាហើយ។ ដោយ៖បងខន
Discussion about this post