ជាតិ

អបអរសាទរអធិការនគរបាលស្រុកមេមត់ ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ដែលប្រទានពីព្រះមហាក្សត្រកម្ពុជា ហើយបំពាក់ដោយផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធសមិទ្ធផលនានានៅក្នុងវត្តឫស្សីជួរ ស្ថិតនៅភូមិឫស្សីជួរ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនោះផងដែលលោក វរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បានទទួលនូវគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា រដ្ឋាភិបាលកម្ពុជា ជាព្រះរាជទានរបស់ព្រះមហាក្សត្រ តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ហើយទទួលបានការបំពាក់ផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយកក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ជាចុងក្រោយក្នុងនាមអធិការនគរបាលស្រុកមេមត់សូមគោរពដឹកគុណ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមឲ្យជួបតែពុទ្ធពរបួនប្រកា គឺ អាយុ សុខៈ វណ្ណៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ៖(សារឿន)

 

SHARE
RELATED POSTS
ដើម្បី​អបអរសាទរ ទិវា​ជាតិ​ទីក្រុង​ស្អាត យើង​ត្រូវតែ​ចូលរួម​សម្អាត​អនាម័យ និង​បរិស្ថាន​ទាំងអស់គ្នា
ពិធីបញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្ត​បឹង​ខ្នារ ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ
សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៏សំណេះសំណាលជាមួយកម្មករ កម្មការិនីជិត៣ម៉ឺននាក់នៅក្រុងបាវិត

Leave Your Reply

*