សន្តិសុខ

បើកកិច្ចប្រជុំរកដំណោះស្រាយ រវាងកម្មកររោងចក្រ និងថៅកែរោងចក្រ(ហ្វឹស ហ្គាវ័ន)

ភ្នំពេញ៖ នៅវេលាម៉ោង ៨:៣០នាទី ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ ២០១៨ នៅសាលាខណ្ឌមានជ័យ បានបើកកិច្ចប្រជុំរកដំណោះ ស្រាយ រវាងកម្មករ រោងចក្រ ហ្វឹស ហ្គាវ័ន ចំនួន ១៦៨ នាក់ និង តំណាងថៅកែរោងចក្រ ក្រោមកិច្ចដឹកនាំប្រជុំពី លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជា ប្រធានលេខាធិការដ្ឋានដោះស្រាយ បញ្ហា បាតុកម្ម កូដកម្ម តាមមុខសញ្ញាក្នុងខណ្ឌមានជ័យ និងមានការចូលរួមពីលោក តំណាងក្រសួងការងារ រួមទាំងតំណាង កម្មករ សហជីព សរុបចំនួន ៤០ នាក់ ចូលរួមក្នុងកិច្ចប្រជុំរកដំណោះស្រាយនាព្រឹក នេះផងដែរ ។

ក្រោយកិច្ចពិភាក្សា តំណាងកម្មករ បានស្នើសុំរកដំណោះស្រាយ ២ ចំនុច ដូចជា :
– ស្នើអោយថៅកែរោងចក្រ បើកលុយ ១៧០ដុល្លារ ជូនកម្មករ ចាប់ពី ខែ មករា រហូតដល់បច្ចុប្បន្ន គុណរយះពេល ៥ខែ ។
– ប្រសិនបើក្រុមហ៊ុនបិតទ្វាលែងដំណើរការកម្មករស្នើអោយអនុវត្តន៍ច្បាប់ក្ស័យធន របស់ក្រសួងការងារ ។
តំណាងថៅកែរោងចក្រ មានលទ្ធភាព បើកលុយជូនកម្មករ សរុប ១៦៨នាក់ ក្នុង ១នាក់ ទទួល ចាប់ពីខែ មករា ដល់ ខែ ឧសភា បានតែ ១៧០ដុល្លារ។ កិច្ចពិភាក្សា មិនទាន់ឯកភាពគ្នារវាងតំណាងថៅកែរោងចក្រ និង បងប្អូនកម្មករ។ តំណាងភាគីនិមួយៗ យកចំនុចទាំងនេះ ទៅពិភាក្សាគ្នានៅពេលក្រោយ បន្តទៀត។

សំណូមពរអាជ្ញាធរ ស្នើកម្មករ កម្មការនី រក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងរោងចក្រ មិនត្រូវ ធ្វើអ្វីខុស ឬក៍ប៉ះពាល់ដល់រោងចក្រ បង្កសំលេងរំខានអ្នកជិតខាង ហាមដើរក្បួនលើផ្លូវសាធារណះ ជាដាច់ខាត ឬក៍ផ្ទុយពីលក្ខ័ណ ច្បាប់ស្តីពីការងារនោះឡើយ ។ ដោយ​៖(ភ្នំព្រឹក​)

 

 

SHARE
RELATED POSTS
លោកឧត្តមសេនីយ៍ទោ បែន រត្ន័ បាននាំថវិការទៅជូនគ្រួសារនៃសព
ផ្ទុះមីនតោនចំកណ្តាលក្រុងភ្នំពេញបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច
នគរបាលក្រុងកំពង់ឆ្នាំងបានធ្វើការ អប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ ផ្លួវគោគថ្មីដល់ម្ចាស់រថយន្ត ដើម្បីយល់ពីច្បាប់ចរាចរណ៍

Leave Your Reply

*