ជាតិ

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដើរតួសំខាន់ណាស់ក្នុងការចុះពន្យល់ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងបញ្ជី​បោះឆ្នោត ឲ្យទៅបោះឆ្នោតនាពេលខាងមុខដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋខ្មែរមួយរូប….!

ខេត្តត្បូងឃ្មុំ៖ នារសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៨​ ម៉ោង ១៤ និង ៣០ នាទី នៅសាលប្រជុំនៃអធិការដ្ឋាននគរបាលស្រុកមេមត់ មានកិច្ចប្រជុំមួយដែលដឹកនាំដោយលោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ ដែលមានសមាសភាពអញ្ជើញចូលរួមលោកអធិការរងទទួលផែនជំនាញទាំង ០៧ លោកនាយផ្នែកជំនាញទាំង០៩ លោកនាយ-នាយរងប៉ុស្តិរដ្ឋបាលទាំង១៤ និងមន្ត្រីក្រោមឱវាទនៃផែនជំនាញមួយចំនួនទៀត ។

ក្នុងកិច្ចប្រជុំនោះផងដែលលោកអធិការនគរបាលស្រុកមេមត់បានដាក់ផែនការឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១៤ ចុះធ្វើការផ្សព្វផ្សាយពន្យល់ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញ​ទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ​ឆ្នាំ២០១៨ខាងមុខ ដើម្បីបំពេញកាតព្វកិច្ចជាប្រពលរ​ដ្ឋ ព្រោះជោគវាសនាអនាគតកម្ពុជាសំខាន់ផ្អែកទៅលើការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត ។

ហើយលោកអធិការបានបន្តទៀតថា ៖ សូមនគរបាលប៉ុស្តិ៍យើងបន្តការពន្យល់ណែនាំបងប្អូនប្រជាពលរដ្ឋដោយចុះទៅតាមខ្នងផ្ទះរាល់បញ្ហាដូចជា ៖
-ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុន នៅតាមបណ្តាខេត្តមួយចំនួនដែលផ្សាយចេញពីបណ្តាញសង្គមហ្វេសប៊ុក ។
-មន្ត្រីរាជការប្រដាប់អាវុធសោធននិវត្ត ដែលត្រូវទទួលបានដីសម្បទានសង្គមកិច្ច ដែលអ្នកមីង លោកពូ លោកអ៊ុំតែងតែសួរនាំថាពេលណាទទួលបាន ។ល។ បញ្ហាទាំងអស់នោះ គឺរាជរដ្ឋាភិបាលបានកំពុងខិតខំដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់ហើយដោយមិនឈរអោបដៃមើលក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋឡើយ ។

ហើយពន្យល់បន្ថែមដល់ពួកគាត់ឲ្យចេះជ្រើសរើសមេដឹកនាំដែលមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសដោយទទួលខុសត្រូវ ​មានចក្ខុវែងឆ្ងាយ មានសមត្ថភាពដែលធ្វើឲ្យលំនឹងគោលនយោបាយច្បាស់លាស់ទៅមុខ ធានា​រក្សានូវសន្តិភាព ស្ថេរភាពនយោបាយ និងនិរន្តភាពការអភិវឌ្ឍប្រទេសជាតិ ដូចដែលកម្ពុជាមានសព្វថ្ងៃនេះ​៕ ដោយ៖(សារឿន)

 

SHARE
RELATED POSTS
ពាក្យ​ថា ពលរដ្ឋ​ជាជន​”អគតិ​” របស់​លោក​រដ្ឋមន្ត្រី​ វេង​ សាខុន ត្រូវ​បាន​គេយក​មក​ចែកចាយ​ យ៉ាង​ទូលំទូលាយ​..
រដ្ខបាលសាលាខេត្តស្វាយរៀងបាន រៀបចំគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចនរោត្តមសីហនុ
សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៏សំណេះសំណាលជាមួយកម្មករ កម្មការិនីជិត៣ម៉ឺននាក់នៅក្រុងបាវិត

Leave Your Reply

*