ជាតិ

សម្តេចតេជោហ៊ុន សែននាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមដល់ខេត្តពោពិ៍សាត់

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ប្រវែង១៣៥.២៤
គីឡូម៉ែត្រ ចាប់ពីព្រែកក្តាមខេត្តកណ្តាល ដល់ធ្លាម្អម ខេត្ត
ពោធិ៍សាត់ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន។

ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីសម្តេចចៅហ្វាវាំង
គង់ សំអុលឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាខេត្តថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងសមាជិកសមាជិកាសរុបជាង១៥.០០០នាក់។

គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តចំនួន០៣ រួមមាន ខេត្តកណ្តាល ប្រវែង ៤.២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំង ប្រវែង ៩៣.៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ ប្រវែង ៣៧.៤៥គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះ ត្រូវចំណាយថវិកាសរុបប្រមាណ ២៦១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ ហើយនិងត្រូវប្រើរយៈពេលសាងសង់ចំនួន៤៨ខែ គិតចាប់ពីខែមេសា ឆ្នាំ២០១៨ រហូតដល់ខែមីនា ឆ្នាំ២០២២។ ដោយ​៖( រី​ ភារិទ្ធិ)

SHARE
RELATED POSTS
សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៏សំណេះសំណាលជាមួយកម្មករ កម្មការិនីជិត៣ម៉ឺននាក់នៅក្រុងបាវិត
ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ទិវាកងរាជអាវុធហត្ថ ក្រោមអធិបតីភាព​​ដ៏ខ្ពងខ្ពស់​សម្ដេចពិជ័យសេនា ទៀ​ បាញ់​ រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម កែវ ពៅ ជំ​រុញអោយ​ថ្នាក់ដឹកនាំ​គ្រប់​ការិយាល័យ និង​មន្ត្រីរាជការ​ចំណុះ​មន្ទីរ​ទាំងអស់ ត្រូវ​សម្រេច​អោយបាន នូវ​ផែនការ​សកម្មភាព​ប្រចាំខែ ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់

Leave Your Reply

*