ជាតិ

អបអរសាទរខួបទី ១៥៥ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ“ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”

ខេត្តស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចនិងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀងបានថ្លែងថាបច្ចុប្បន្នរាជរដ្ឋាភិបាលមិនទុក្ខឲ្យពលរដ្ឋណាម្នាក់ដាច់ពោះស្លាបដោយអត់បាយនោះទេ ព្រោះថាគ្រប់ខេត្តក្រុងស្រុក យើងមានសាខាកាកបាទក្រហមនៅទីនោះចាំជួយដល់បងប្អូនដែលមានគ្រោះមហន្តរាយនានានៅក្នុងសង្គមដែលកើតមានចំពោះពលរដ្ឋយើង ទាំងនេះហើយដែលរាជរដ្ឋាភិបាលបានគិតគូរដោយមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា នី ហ៊ុន សែន ប្រធានកាកបាទ ក្រហមក ម្ពុជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បុគ្គលិក បណ្តាញ អ្នកស័្មគ្រ ចិត្តបានជួយទ្រទ្រង់បង្កើកាកបាទក្រហមនេះឡើង។

លោកជំទាវបានថ្លែងបែបនេះនៅពេលលោកជំទាវអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងការប្រារព្ធ មិទ្ទីញ រំឮកខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោ ម ប្រធានបទ “ កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិន ទុកនរណាម្នាក់ចោល” ហើយកម្មវិធីនេះដែរបានធ្វើនៅព្រឹកថ្ងៃច័ន្ទ៧កើតខែជេស្នឆ្នាំចសំរិទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២១ ឧសភាឆ្នាំ២០១៨ក្នុងសាលប្រជំសាលាខេត្តស្វាយរៀងដោយមានសប្បុរសជនចូលរួមយ៉ាងច្រើនកុះករនិងមានការឧបត្ថមថវិការបានជាង៥សែនដុល្លា។

លោកជំទាវម៉ែន សំអន បានបន្តថា៖អង្គមិទ្ទីញនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់សាខាកាកបាទ ក្រហម កម្ពុជា ខេត្ត ស្វាយ រៀង ក៏ដូចជាសម្រាប់អាជ្ញាធរខេត្ត និង ប្រជាជន ទូទាំងខេត្ត ដោយហេតុថា សកម្មភាពនេះឆ្លុះ បញ្ចាំង យ៉ាង ច្បាស់នូវ សុឆន្ទៈ ការ បេ្តជ្ញាចិត្ត និងកិច្ចខិតខំ ប្រឹងប្រែង រួមគ្នាពី គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងនិង ក្រៅ ខេត្តស្វាយរៀង ។ សកម្មភាពនេះជាបុព្វហេតុ មនុស្សធម៌សំដៅជួយ ដល់ជនរង គ្រោះ និ ង ជនងាយរងគ្រោះបំផុតតាមរយៈការគ្រប់គ្រង គ្រោះមហន្ត រាយ សុខភាព និ ង កា រ ថែទាំសុខភាពតាមសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ ការពា រ តម្លៃមនុស្សធម៌របស់ចលនា និងការអភិវឌ្ឍស្ថាប័ន។

លោកជំទាវបានបន្តថា៖ការចូលរួមចំណែក អនុវត្ត សកម្មភាព មនុ ស្ស ធម៌ក្នុងក្របខណ្ឌនៃ ផែ ន ការយុទ្ធសាស្រ្តរយៈពេលវែង ២០១១-២០២០ របស់ កាក បាទក្រហម កម្ពុ ជា ដោ យ សម្រេចបាននូវ សមិទ្ធផល ជាច្រើន ក្នុងការ បំ ពេ ញ បេសសកម្ម ជាប្រវត្តិសា ស្រ្ត របស់ខ្លួនជូនជាតិ និងប្រជាជនយើងប្រការ ទាំ ង នេះហើយ បាន គូសបញ្ជា ក់ យ៉ាងច្បាស់ថា កាកបាទក្រហមកម្ពុជាបានចូលរួម ចំណែក ដ៏ប្រ សើ រ ដ ល់ ការ អភិវឌ្ឍសង្គមជាតិ ការកាត់បន្ថយភាពក្រីក្រ របស់ ប្រជាជន និងកា រ ការពារគុ ណ តម្លៃ មនុស្សធម៌ចំពោះមនុស្សជាតិទាំងមូល ។

លោកជំទាវបានសម្តែងនូវការចូលរួមពីសម្នាក់ភ្ញៀវមកពីទីជឹតទីឆ្ងាយដែលបានចូលរួមនិងធ្វើការអបអរសាទរ និងកោតសរសើរនូវវីរៈភាព ដ៏ ខ្ពង់ខ្ពស់របស់សម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជាជាមួយ នឹងការគាំទ្រ ផ្នែកស្មារតី ជាប្រចាំ ពីស្វាមីដ៏ឧត្តម គឺសម្តេចអគ្គ ម ហា សេ នា បតីតេជោ ហ៊ុន សែន ដែលតែងតែបានយកចឹត្តទុក្ខដាក់ចំពោះពលរដ្ឋទូទាំងប្រទេស៕ ដោយ៖(សឿសន)

SHARE
RELATED POSTS
ដំណើរឆ្ពោះទៅទិវា​ ៨​ ឧសភា​ ឆ្នាំ២០១៨​ ដែលនឹងប្រព្រឹត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​
ថវិកាជាង៩ម៉ឺនដុល្លា ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីប្រមូលបានសប្បុរសជននានា ក្នុងថ្ងៃរៀបចំពិធីអបអរសាទរខួបទី១៥៥
ពិធី​ចាប់​ត្រី១ឆ្នាំមាន​ម្តង នៅ​ស្រុក​មេមត់ មាន​ប្រជាពលរដ្ឋ​ចូលរួម​ជិត ០២ម៉ឺន​នាក់ ជាមួយនឹង​ឧបករណ៍​បុរាណ

Leave Your Reply

*