សន្តិសុខ

ស្រ្តីចំណាស់ម្នាក់និងបុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីរបទចែកចាយគ្រឿងញៀន(មានវីដេអូ)

ភ្នំពេញ៖ ស្រ្តីចំណាស់ម្នាក់និងបុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ឃាត់ខ្លួនខណៈពេលកំពង់តែធ្វើសកម្មភាពចាកចែយថ្នាំញៀននៅតាមផ្លូវ សមត្ថកិច្ចដកហូតបានថ្នាំក្រាមសថ្លា៦កញ្ចប់តូច
ហេតុការណ៍ចុះបង្ក្រាបជនសង្ស័យទាំង២នាក់នេះធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៨ ស្តិតក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ស្រ្តីចំណាស់ដែលសមត្ថកិច្ចឃាត់ខ្លួនបាបមានឈ្មោះ ឃួន សារិតអាយុ៥៣ មុខរបរមុនពិតប្រាកដ់ និងស្នាក់នៅភូមិកើតហេតុខាងលើចំណែកជនសង្ស័យម្នាក់ទៀតមានឈ្មោះ ហាន ចាន់សែន អាយុ៣៤ មុខរបរមុនពិតប្រាកដ់ និងស្នាក់នៅភូមិកើតហេតុខាងលើ។

បើតាមសម្ដី លោកម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១បានប្រាប់អោយដឹងថា មុននិងធ្វើការចុះបង្ក្រាបជនសង្ស័យទាំង២នាក់នេះបានគឺកម្លាំងសមត្តកិច្ចបានចុះធ្វើការចុះល្បាតក្នុងមូលដ្ឋានស្រាប់តែឃើញជនសង្ស័យកំពង់ធ្វើការចែកចាយនូវសារធាតុញៀននៅតាមផ្លូវ ពេលនោះសមត្ថកិច្ចមានការសង្ស័យក៏បានឃាត់ខ្លួនដើម្បីឆែកឆេរកឃើញថ្នាំញៀនម្នាក់៣កញ្ចប់ៗ នៅជាប់និងខ្លួន សរុប៦កញ្ចប់តូច និងបានឃាត់ខ្លួនជនសង្ស័យទាំងនាក់យកមកសួរនាំនៅប៉ុស្តិ័នគរបាលស្ទឹងមានជ័យ។

នៅចំពោះមុខសមត្ដកិច្ចជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកគេពិតជាចែកឆាយថ្នាំញៀនពិតប្រកដមែនក្រោយពីរសួរនាំរួច​ជនសង្ស័យ​ទាំង២នាក់ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យកសាង​សំណុំរឿង​និង​បញ្ជូន​ខ្លួន​ទៅ​ អធិការដ្ឋានខណ្ឌ​មានជ័យ​ដើម្បីចាត់ការបន្ត​តាម​និតិវិធី​ ។​ ដោយ៖(ភ្នំព្រឹក​)

SHARE
RELATED POSTS
ប្រជា​ពលរដ្ឋ​ប្រទះឃើញ អាវុធ០៣ដើម ក្នុងហិបដែក​ខណៈ​ពេល​កំពុង​តែ​ជីករណ្តៅសាងសងផ្ទះ
នគរបាលជាកូនចៅប្រជាជនសូមជំរាបជូនអំពីបញ្ហាទឹកជំនន់ និងកិច្ចការជួយសង្គ្រោះ ដូចខាងក្រោម
សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរីប្រមាណជា៣០០០នាក់ បានមកជួបជុំគ្នាធ្វើការដង្ហែរក្បួនយុទ្ធនាការបិទការឃោសនាបោះឆ្នោត

Leave Your Reply

*