ជាតិ

២០ឧសភា(ទិវាជាតិនៃការចងចាំរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន)

ខេត្តស្វាយរៀង៖ ថ្ងៃទី២០ឧសភា គឺ(ទិវាជាតិនៃការចងចាំរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន)១៧មេសា១៩៧៥-៧មករា១៩៧៩ហើយកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ជាង៣លាននាក់ នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅកាន់អំណាចហើយបានសម្លាប់ពលរដ្ឋស្លូតត្រង់(ទិវា​ជាតិ​នៃ​ការ​ចងចាំ​នេះ )ដើម្បីលើក​តម្កើង​ការ​គោរព​វិញ្ញាណក្ខន្ធ និង​ការ​ធ្វើ​បុណ្យ​លើក​តម្កើង​ការ​រំឭក​ដល់​ជន​រងគ្រោះ​ ​ការ​ស្តារ​កិត្តិយស​ ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជន​រងគ្រោះ​ ​ប៉ះប៉ូវ​ការ​ឈឺចាប់​ផ្លូវចិត្ត​ ​។

គូសបញ្ជាក់ថា៖សព្ធថ្ងៃនេះយើងមានសុខសន្តិភាពហើយត្រូវចូលរួមថែរកស្សារឲ្យបានគង់វង្សនិងទប់ស្កាត់កុំឲ្យអំពី​អំពើ​ឃោរឃៅ​ ​ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យនោះ ដើម្បីកុំ​ឲ្យ​វា​កើត​មាន​សារ​ជាថ្មីទៀត។
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងបែបនេះនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធធ្វើបុណ្យឧទិ្ទសកុសលឲ្យជនរងគ្រោះដែលបានស្លាប់ជាង៣ម៉ឺននាក់នៅក្នុងរបបប៉ុលពតកាន់អំណាចនិងមានការអញ្ជើញចូលរួមពីឯកឧត្តមម៉ែនវិបុលអភិបាលខេត្តមន្ត្រីរាជការគ្រប់មន្ទីអង្គភាពកងកម្លាំងប្រដាប់អាវុធទាំងបី ព្រះសង្ឍ ប្រជាពលរដ្ឋជាច្រើនអង្គ/នាក់ផងដែរនៅព្រឹកថ្ងៃទី២០ឧសភាឆ្នាំ២០១៨។
លោកជំទាវបានមានប្រសាសន៌បន្តថា៖ក្រោយថ្ងៃរំដោះ៧មករា១៩៧៩មកប្រទេសយើងមានតែបាតដៃទទេដោយសារាជរដ្ឋាភិបាលមាន
សម្តេចតេជោហ៊ុនសែនជាប្រមុខបានដឹកនាំនយោបាយឈ្នះឈ្នះបញ្ចប់នៅសង្គ្រាមរាំរ៉ៃនាំមកនូវសន្តិភាពនិងការអភិវឌ្ឍន៏ធ្វើឲ្្យធ្វើមានរោងចក្រសហគ្រាសប្រពន្ធភ្លើងផ្លូវ ទឹកគ្រប់ទីកន្លែងប្រជាពលរដ្ឋមានការងារធ្វើមានជីវភាពធូធាទូទាំងប្រទេស។

លោកជំទាវបានថ្លែងបន្តថា៖សព្វថ្ងៃនេះ ក្រោយពីកម្ពុជាមានសន្តិភាពផុតពីសង្គ្រាម គឺពលរដ្ឋរស់នៅសុខស្រួលជាមួយក្រុមគ្រួសារ ហើយមានការងារ និងមុខរបបរធ្វើទៅតាមសមត្ថភាព និងចំណង់ចចំណូលចិត្តរៀងៗខ្លួន ជាមួយនឹងមានជីវភាពរស់នៅធូរធារសមរម្យ។
លោកជំទាវបញ្ជាក់ថាយើងមានអ្វីៗទាំងអស់នេះដោយសាយើងមានសន្តិភាពពេញលេញពេលយើងមានសន្តិភាពពេញលេញហើយ
សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្សជារៀងរហូត៕ ដោយ៖(សោមសុនឌីណេ)

 

SHARE
RELATED POSTS
ការដ្ឋាន​បេតុង​ កណ្ដាល​បេះដូង​ទីក្រុង​ទេសចរណ៍​ ខេត្តព្រះសីហនុ​ ត្រូវបាន​សាលាខេត្ត​សម្រេច​ឲ្យ”ផ្អាក​”ហើយ​
កម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនបងប្អូនប្រជាពលរដ្ឋដែលមានសញ្ញាតិខ្មែរ ថាមិនមានបង់ពន្ធអាករជូនរដ្ឋនោះទេ
ក្រុមអ្នកសារព័ត៌បានចុះទៅចែកទឹកប្រជាពលរដ្ឋដែលរស់នៅកន្លែងពុលទឹកនោះ

Leave Your Reply

*