ជាតិ

បន្ទាប់ពីអធិការដ្ឋាននគរបាលស្រុកមេមត់ជូនដំណឹងបងប្អូនប្រជាពលរដ្ឋនៅឃុំគគីរ ថ្ងៃនេះបានចុះទៅថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរដូចដែលបានជូនដំណឹង!

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៨នេះ បន្ទាប់ពីរៀចំកម្លាំងផ្នែកជំនាញអត្តសញ្ញាណកម្ម និងសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅឃុំគគីរ ក៏ដូចនៅស្រុកមេមត់ទាំងមូលថាឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ស្ថិតក្នុងភូមិគគីរជើង ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយកម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដែលដឹកនាំកម្លាំងជំនាញដោយលោកអនុសេនីយ៍ឯក ហ៊ាង តារាវុធ អធិការរងទទួលផែនអត្តសញ្ញាណកម្ម ចុះទៅថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនបងប្អូនប្រជាពលរដ្ឋរយៈពេលពេញមួយថ្ងៃដែលកម្លាំងផ្នែកជំនាញថតផ្ដល់អត្តសញ្ញាណប័ណ្ណជូនចំពោះពលរដ្ឋដែលមានសញ្ញាតិខ្មែរដោយពិនិត្យលើឯកសារត្រឹមត្រូវ ។

ហើយលោកអធិការនគរបាលស្រុកមេមត់បានបញ្ជាឲ្យលោកអធិការរងទទួផែនអត្តសញ្ញាណកម្ម ដឹកនាំកម្លាំងចុះថតផ្តល់អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរជូនបងប្អូនប្រជាពលរដ្ឋទាំងពីរភេទចាប់ពីអាយុ ១៥ ឆ្នាំឡើង អត្តសញ្ញាណប័ណ្ណផុតសុពលភាព និងប្តូរខេត្ត ឲ្យអស់ជាការបំពេញនូវតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅឃុំគគីរ ហើយបន្តទៅឃុំផ្សេងៗទៀតរហូតទាល់តែបងប្អូនយើងនៅក្នុងស្រុកមេមត់ទាំងមូលទទួលអត្តសញ្ញាណប័ណ្ណសំរាប់ទុកប្រើប្រាស់ទាំងអស់គ្នា ។

បញ្ជាក់ ៖ រាល់ការដែលបងប្អូនប្រជាពលរដ្ឋទៅសុំឯកសារដើម្បីថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ គឺមិនមានបង់ពន្ធអាករជូនរដ្ឋនោះទេ ៕ ដោយ៖សារឿន

 

 

 

SHARE
RELATED POSTS
ព្រះសង្ឃ​ជាង ២៥៦១ អង្គ ទ្រង់​បិណ្ឌបាត​លើ​ឆ្នេរ​ខ្សាច់ ឆ្នេរសមុទ្រ​ព្រះសីហនុ
សន្និសិទ្ធកាសែតស្ដីពីសមិទ្ធិផលដែលរាជរដ្ឋាភិបាលបានកសាងកន្លងមក
លោកជំទាវ ម៉ែន សំអន អញ្ជើញ​ចូលរួម​សម្ភោ​ធ សមិទ្ធិផល​នានា​ក្នុង​វត្ត​ដងទង់ ស្ថិតនៅ​ក្រុង​បាវិត

Leave Your Reply

*