ចរាចរណ៍​

ម៉ូតូម៉ាកឌ្រីមសង់C125មួយគ្រឿងស៊េរីឆ្នាំ2017កង់មុខក្លាយជាលេខ8

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូម៉ាកឌ្រីមសង់សេ125ពណ៌ខ្មៅស៊េរីឆ្នាំ2017កង់មុខត្រូវក្លាយជា8ខណ:ពេលដែលត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងរថយន្តមួយគ្រឿងទៀតម៉ាកព្រូស។

ដែលហេតុការណ៍បានកើតឡើងនៅវេលាម៉ោង12:10នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី20ខែឧសភា ឆ្នាំ2018ក្នុងសង្កាត់ចោមចៅ1 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅមួយគ្រឿងដែលមានពាក់ស្លាកលេខ ភ្នំពេញ 1GJ 2881ដែលបើកបរតាមបណ្តោយផ្លូវ សេះស កែងនឹងផ្លូវវេងស្រេងក្នុងទិសដៅពីជើងទៅត្បូងដែលមានគ្នាពីរនាក់ដែលរួមដំណើរជាមួយ។

លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកព្រូសពណ៌សដែលមានពាក់ស្លាកលេខ ភ្នំពេញ 2AC 2464ដែលធ្វើដំណើរស្របទិសគ្នាជាមួយនឹងម៉ូតូតែដោយមានជាតិស្រវឹងនៅក្នុងខ្លួនក៏បានរេចង្កូតទៅបុកម៉ូតូខាងលើពេញទំហឹងបណ្តាលអោយម៉ូតូរងការខូចខាតរីឯម្ចាស់ម៉ូតូរងរបួសស្រាលប៉ុន្តែអ្នករួមដំណើរជាមួយត្រូវរងរបួសធ្ងន់ត្រូវបានដឹកយកទៅព្យាបាលនៅឯមន្ទីរពេទ្យឯកជនមួយកន្លែង។

ក្រោយពេលកើតហេតុខាងកំលាំងសមត្ថកិច្ចមូលដ្ឋានក៏បានចមកដល់កន្លែងកើតហេតុរួចក៏បានអោយភាគីទងសងខាងនិយាយធ្វើការសម្របសម្រួលគ្នាតែដោយសារតែភាគីខាងរថយន្តស្ថិតក្នុងស្ថានភាពស្រវឹងខ្លងពេកពិបាកនិយាយគ្នាសមត្ថកិច្ចមូលដ្ឋានក៏បានហៅសមត្ថកិច្ចជំនាញអោយមកយករថយន្តហើយនឹងម៉ូតូខាងលើយកទៅរក្សាទុក្ខដើម្បីរងចធ្វើការសស្រាយនៅពេលក្រោយទៅតាមនិតិវិធីច្បាប់៕ ដោយ​៖(សូសុខា)

SHARE
RELATED POSTS
ដឹកមិនចេះប្រម៉ានរហូតទាល់តែបុកបង្គោលភ្លើងដាច់ខ្សែភ្លើងនឹងរងរបួសដល់បុរស់ម្នាក់ទៀត
ដេញកាប់គ្នាជិះរត់ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រស័រ
ករណី​គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូ​បណ្ដាលឲ្យ​រងរបួសធ្ងន់​(មានវីដេអូ)

Leave Your Reply

*