ចរាចរណ៍​

ករណី​គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូ​បណ្ដាលឲ្យ​រងរបួសធ្ងន់​(មានវីដេអូ)

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សចំនួនពីនាក់ត្រូវរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូស្ថិតនៅតាមបណ្ដោយផ្លូវម្នីរ៉េតទល់មុខនិងផ្សារស្ទឹងមានជ័យថ្មីក្នុងសង្កាត់មានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង 8 និង 40 នាទីយប់ថ្ងៃទី19 ខែឧសភាឆ្នាំ 2018។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យយើងខ្ញុំជាអ្នកផ្សងប៉ុនមានបានដឹងថាកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក pcxពណ៌ដែលមានពាក់ស្លាកលេខភ្នំពេញ 1GJ 7567 ដែលបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចលមកដល់ចំណុចកើតហេតុគាត់ក៏បានបើកភ្លើងស៊ីញ៉ូដើម្បីនឹងបត់ចូលផ្ទះ ស្រាប់តែភ្លាមនោះក៏មានម៉ូតូម៉ាកស្មាស់រីវ៉ូមួយគ្រឿងទៀតពណ៌ខ្មៅដែលមានពាក់ស្លាកលេខ ភ្នំពេញ 1AE 3183 ផ្លូវធ្វើដំណើរក្នុងទិសដៅស្របគ្នាតែងតែឋិតនៅក្នុងល្បឿនលឿនក៏មកបុកចំម៉ូតូ pcx ដែលកំពុងតែរៀបចំនិងបត់ចូលផ្ទះនោះពេញទំហឹងពីក្រោយក៏បណ្តាលឲ្យមានរងរបួសធ្ងន់ទាំង 2 នាក់តែម្តង។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចហើយក៏បានផ្តល់ដំណឹងទៅឲ្យខាងសមត្ថកិច្ចជំនាញផ្នែកចរាចរជើងគោកដើម្បីមកធ្វើការវាស់វែងនិងយកម៉ូតូទាំង 2 គ្រឿងខាងលើយកទៅរក្សាទុកដើម្បីនឹងធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់នៅពីក្រោយ៕ ដោយ៖​(សូសុខា)

SHARE
RELATED POSTS
ជិះម៉ូតូលឿនពេកជ្រុលដួលបោកក្បាលស្លាប់ភ្លាមៗ
គ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ ប្តីស្លាប់នៅកន្លែងកើតហេតុ ប្រពន្ធត្រូវបានយកទៅសង្រ្គោះនៅមន្ទីពេទ្យ
ដាច់កង់បះជើងទ្រមេឃទាំងព្រឹក តែសំណាងល្អ ពំុមានអ្នកណាម្នាក់ គ្រោះថ្នាក់ឡើយ

Leave Your Reply

*