ចរាចរណ៍​

តារាចម្រៀងទើបតែរះសង្ស័យស្រវឹងទើបជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយក្រុមយុវតីរូបស្រស់សោភាមួយក្រុមក្នុងនោះដែរក៏មានទាំងតារាចំរៀងទើបតែរះថ្មីម្នាក់ផងដែរដែលមានឈ្មោះថា( តន់ ច័ន្ទសីម៉ា) ជាតារាចម្រៀងវ័យក្មេងទើបតែរះបានបើករថយន្តមួយគ្រឿងម៉ាក lexus rx300 ដែលមានពាក់ស្លាកលេខភ្នំពេញ 2AT 6487 បើកទៅបុកនិងរថយន្តមួយគ្រឿងទៀតនៅផ្លូវបំបែកជា 5រួចហើយក៏ជ្រុលចង្កូតទៅបុកនិងរបងវត្តមហាមន្ត្រីថែមទៀតបណ្ដាលឲ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង 12 និង 45 នាទីថ្ងៃឈានចូលថ្ងៃទី 18 ខែឧសភាឆ្នាំ 2018ស្ថិតនៅតាមបណ្ដោយផ្លូវលេខ 284 កែងនឹងផ្លូវលេខ 273ក្នុងសង្កាត់អូឡាំពិកខណ្ឌចំការមនរាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីលែងកើតហេតុបានបញ្ជាក់ឲ្យយើងខ្ញុំជាអ្នកសារព័ត៌មានបានដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកលុចស៊ីសrx300 មួយគ្រឿងដែលមាន ពាក់ស្លាកលេខភ្នំពេញ 2AT 6487ដែលបើកបរដោយកញ្ញាចម្រៀងរូបស្រស់សោភាម្នាក់ឈ្មោះ តន់ ច័ន្ទសីមា រួមទាំងមានយុវតីបីបួននាក់ថែមទៀតដែលជាអករួមដំណើរជាមួយដែលធ្វើដំណើរតាមបណ្តោយផ្លូវ 284 ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មមដែលឆ្លងកាត់ផ្លូវ 173ដោយការបើកបរខ្វះការប្រុងប្រយ័ត្នហើយស្ថិតនៅក្នុងស្ថានភាពស្រវឹងផងនោះក៏ត្រូវបានទៅបុក ជាមួយនឹងរថយន្តម៉ាក camry ស៊េរីចាស់ពណ៌ក្រហមដែលមានពាក់ស្លាកលេខភ្នំពេញ 2I 4334 ដែលធ្វើដំណើរតាមបណ្តោយផ្លូវ173 ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនទៅបុកនិងរថយន្តម៉ាកឡិចស៊ីស RX300 ខាងលើយ៉ាងពេញទំហឹងហើយមិនទាន់អស់ល្បឿនក៏បានបន្ថែមទៅបុកនិងរបងវត្តមហាមន្ត្រីដែលធ្វើអោយមានការខូចខាតបាក់ថ្មរបងវត្តតិចតួច។

ក្រោយពេលកើតហេតុភាគីទាំងសងខាងក៏បានធ្វើការសម្របសម្រួលគ្នាក្នុងនោះដែរក៏មានការសម្របសម្រួលពីសំណាក់ខាងសមត្ថកិច្ចមូលដ្ឋានក្នុងសង្កាត់អូឡាំពិកផងដែរនោះភាគីទាំងសងខាងក៏យល់ព្រមចំពោះកន្លែងកើតហេតុរួចហើយក៏បានរៃអង្គាសគ្នា ទាំងសងខាងបានចំនួន 15 ម៉ឺនរៀលដើម្បីឲ្យទៅសមត្ថកិច្ចទុក្ខេនលោកដើម្បីនឹងធ្វើការជួសជុលរបងវត្តដែលរងការបែកបាក់តិចតួចខាងលើរួចហើយភាគីទាំងសងខាងក៏បានធ្វើដំណើរបន្តទៀតរាងៗខ្លួនទៅ៕ ដោយ​៖ សូសុខា​

 

SHARE
RELATED POSTS
គូសង្សារមួយគូបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអណោចអធ័ម
បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មជាទីបំផុត
ស្ត្រីម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ដោយរថយន្តដឹកឈើបុក!!

Leave Your Reply

*