ថ្ងៃ​សៅរ៍, ខែ​មករា 23, 2021
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
គ្មាន​លទ្ធផល
View All Result
ទំព័រដើម ​ព័ត៌មានអន្តរជាតិ

ពលរដ្ឋស្នើរដល់អភិបាលស្រុកអូររាំង និងមន្រ្តីជំនាញពាក់ព័ន្ធមានចំណាត់ការទៅលើការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋនៅក្រុមរការថ្មី

ខេត្តមណ្ឌលគិរី៖ ក្រោយពីប្រជាពលរដ្ឋបានចោទប្រកាន់ទៅលើមន្រ្តីយោធាម្នាក់ពាក់ស័ក្កិ៣ខាងអន្តរគមន៍ប្រតិបត្តិការសឹករងមណ្ឌលគិរី ថាកាងដីព្រៃជម្រកសត្វព្រៃអូររាំង លក់ទៅអោយជនជាតិចិនរាប់រយហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកអូររាំង នាពេលថ្មីៗនេះពាក្យប្តឹងតវ៉ារបស់ប្រជាពលរដ្ឋរួមទាំងស្នាមមេដៃប្រជាពលរដ្ឋរស់នៅក្នុងក្រុមរការថ្មីចំនួន១០១នាក់ បានចូលទៅដល់សាលាឃុំសែនមនោរម្យរួចហើយបើគិតមកដល់ថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៩ ពាក្យប្តឹងតវ៉ាបានដាក់នៅសាលាឃុំចំនួន៥ទៅ៦ថ្ងៃហើយ។

ប្រជាពលរដ្ឋខាងលើបានរងចាំមើលចំណាត់ការរបស់អភិបាលស្រុកអូររាំង លោក សៀកមុន្នី ដែលទើបឡើងកាន់តំណែងជាអភិបាលស្រុក កាលពីព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៩នាពេលថ្មីៗនេះ ជំនួសលោក នួង ទុណ្ណារី ដែលត្រូវចូលនិវត្តន៍ មានចំណាត់ការយ៉ាងណាទៅបុគ្គលដែលរំលោភយកដីព្រៃជម្រកសត្វព្រៃអូររាំងលក់រាប់រយហិកតា។

នៅក្នុងពិធីប្រកាសតែងតាំងអភិបាលស្រុកអូររាំងនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានព្រមានដល់មន្រ្តី និងសមត្ថកិច្ចណាដែលពាក់ព័ន្ធឃុបឃិតគ្នាយកដីសហគមន៍ទៅលក់អោយឈ្មួញ ត្រូវដកខ្លួនជាបន្ទាន់ បើមិនចង់ប្រឈមចំពោះមុខច្បាប់ ជាពិសេសដីដែលបានចុះបញ្ជីទទួលស្គាល់ពីក្រសួងមហាផ្ទៃ សម្រាប់ការអភិវឌ្ឍន៍ និងអភិរក្សព្រៃ សត្វព្រៃ ជីវៈចំរុះ។

ប្រជាពលរដ្ឋសង្ឃឹងយ៉ាងម៉ុតមាំថា លោកអភិបាលស្រុកអូររាំងនឹងធ្វើការដោះស្រាយនូវពាក្យប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ដើម្បីយកដីព្រៃនេះមកទុកជាជម្រកសត្វព្រៃវិញ ពីព្រោះនៅតំបន់នោះមានសត្វដំរីព្រៃរស់នៅ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ម្តងៗតែងតែជួបប្រទះសត្វដំរីព្រៃ និងសត្វព្រៃផ្សេងៗផងដែរ។

បើទុកអោយជនខិលខូចឆ្លៀតឱកាសយកដីព្រៃជម្រកសត្វព្រៃអូររាំងទៅលក់ សត្វព្រៃនៅក្នុងតំបន់នោះគ្មានទីជម្រកឡើយ។ ក្រោយពីគេហទំព័រយើង និងមានព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការផ្សាយរឿងដែលមន្រ្តីយោធាម្នាក់ពាក់ស័ក្កិ៣ខាងអន្តរាគមន៍ប្រតិបត្តិការសឹករងមណ្ឌលគិរី ឈ្មោះ ស្រេម ផ្លូន ដែលបានរងការចោទប្រកាន់ពីប្រជាពលរដ្ឋនៅក្នុងក្រុមរការថ្មីថា បានកាងដីព្រៃជម្រកសត្វព្រៃអូររាំងលក់ មហាជនថាតើអាជ្ញាធរស្រុកអូររាំងមានវិធានការយ៉ាងណាទៅមន្រ្តីយោធាម្នាក់នោះ បើសិនមន្រ្តីយោធារូបនោះបានរំលោភយកដីព្រៃជម្រកសត្វព្រៃអូររាំង ដូចប្រជាពលរដ្ឋនៅក្នុងក្រុមរការថ្មី ប្តឹងតវ៉ា។

ជុំវិញទៅនឹងរឿងរ៉ាវខាងលើ មិនអាចសុំការអត្ថាធិប្បាយពីលោក សៀក មុន្នី អភិបាលស្រុកអូររាំងបានឡើយដោយសារពុំមានលេខទូរស័ព្ទទំនាក់ទំនង គេហទំព័រយើងនឹងស្រាវជ្រាវរកលេខទូរស័ព្ទលោកអភិបាលស្រុកអូររាំង សុំការអត្ថាធិប្បាយធ្វើការផ្សព្វផ្សាយនៅលេខក្រោយបន្តទៀត៕ដោយ៖រមនា

 

ចែកចាយ302Tweet152

ទំនាក់ទំនងប្រកាស

កម្មករខ្មែរត្រូវឃាតករថៃបាញ់ប្រហារ ប្លន់យកលុយទៅដោះបំណុលចាក់បាល់

កម្មករខ្មែរត្រូវឃាតករថៃបាញ់ប្រហារ ប្លន់យកលុយទៅដោះបំណុលចាក់បាល់

ខែ​កក្កដា 30, 2019

Discussion about this post

Recommended

ជិះម៉ូតូគេចពីសមត្ថកិច្ចជ្រុលទៅបុករថយន្តរងរបួសធ្ងន់បីនាក់

ជិះម៉ូតូគេចពីសមត្ថកិច្ចជ្រុលទៅបុករថយន្តរងរបួសធ្ងន់បីនាក់

ខែ​មិថុនា 18, 2019
នេះជា​ករណី​ ដែលគេ​អះអាងថា​ អំពើ​ឃាតកម្ម​ បំបោះបង់​សាកសព​ចោល​…

នេះជា​ករណី​ ដែលគេ​អះអាងថា​ អំពើ​ឃាតកម្ម​ បំបោះបង់​សាកសព​ចោល​…

ខែ​មិថុនា 4, 2019

ចំណាត់ក្រុម

  • Uncategorized
  • ចរាចរណ៍
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
  • ព័ត៌មានជាតិ
  • ព័ត៌មាន​ដីធ្លី​
  • ព័ត៌មាន​ប្រចាំថ្ងៃ
  • ​ព័ត៌មានអន្តរជាតិ
  • មាតិការព័ត៌មាន
  • សង្គម​
  • សន្តិសុខ និង សង្គម
  • ​សេដ្ឋកិច្ច

Don't miss it

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ
សន្តិសុខ និង សង្គម

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ខែ​មករា 22, 2021
ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​
សន្តិសុខ និង សង្គម

ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ខែ​មករា 21, 2021
ទីតាំងហ្គេមបាញ់ត្រី៣​កន្លែង​ កំពុងតែធ្វើព្យុះភ្លៀងក្នុងទឹកដីខណ្ឌដូនពេញ
សន្តិសុខ និង សង្គម

ទីតាំងហ្គេមបាញ់ត្រី៣​កន្លែង​ កំពុងតែធ្វើព្យុះភ្លៀងក្នុងទឹកដីខណ្ឌដូនពេញ

ខែ​មករា 17, 2021
ជម្លោះដីធ្លីនៅឬទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ កើតឡើងដោយសារអ្វី?
ព័ត៌មាន​ដីធ្លី​

ជម្លោះដីធ្លីនៅឬទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ កើតឡើងដោយសារអ្វី?

ខែ​មករា 17, 2021
ថ្ងៃបើកបវេសនកាលថ្មី ជាថ្ងៃដែលមានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់វិស័យអប់រំ​
ព័ត៌មានជាតិ

ថ្ងៃបើកបវេសនកាលថ្មី ជាថ្ងៃដែលមានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់វិស័យអប់រំ​

ខែ​មករា 14, 2021
ហ្គេមបាញ់ត្រីពីរកន្លែងពិតជាខ្លាំងមែន សមត្ថកិច្ចបង្ក្រាបមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែបើកវិញបានដដែល
សន្តិសុខ និង សង្គម

ហ្គេមបាញ់ត្រីពីរកន្លែងពិតជាខ្លាំងមែន សមត្ថកិច្ចបង្ក្រាបមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែបើកវិញបានដដែល

ខែ​មករា 14, 2021

វីឌីសេវេនញ៉ូវ

អាសយដ្ឋានទីស្នាក់ការ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។
ទទួលបានអជ្ញាបណ្ណតាមប្រកាសក្រសួងលេខ ១៧៨.ប្រក


ទំនាក់ទំនងតាមរយៈ
- ទូរសព្ទ៖ 016 69 77 66 /077 681 455
- អ៊ីមែល៖ vd7newsdaily@gmail.com

Recent News

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ខែ​មករា 22, 2021
ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ខែ​មករា 21, 2021

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

គ្មាន​លទ្ធផល
View All Result
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. ចូលប្រើ

Retrieve your password

Please enter your username or email address to reset your password.

ចូលប្រើ