ខេត្តស្វាយរៀង៖ លោកផឹងនិលប្រធានសាខាកាំកុងត្រូលខេតស្វាយរៀង បានថ្លែងប្រាប់ប្អូនសិស្សានុសិស្សថា មុននឹងទិញគ្រឿងឧបភោគបរិភោគដែលគេតាំងលក់នៅតាមទីផ្សារឬនៅក្នុងសាលារៀនត្រូវពិនិត្យមើល កាលបរិច្ឆេទការវេចខ្ចប់ឲ្យបានច្បាស់លាស់មុននឹងទិញជៀសវាងមានការប៉ះពាល់នៅពេលដែលយើងបរិភោគទៅធ្វើឱ្យខូចសុខភាព។
លោកបានថ្លែងបែបនេះនៅព្រឹកថ្ងៃទី ៤ ខែកក្កដាឆ្នាំ ២០១៩ ដោយបានចូលរួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងនិងលោកលោកគ្រូអ្នកគ្រូវិទ្យជាល័យស្វាយរៀងក្រុងស្វាយរៀង និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។
លោកផឹងនិលបានថ្លែងបន្តទៀតថាប្អូនៗសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីត្រូវខិតខំរៀនសូត្រតាមការណែនាំរបស់លោកគ្រូអ្នកគ្រូហើយជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន
ត្រូវធ្វើគំរូល្អដល់សង្គមជាតិហើយយើងត្រូវចេះពិចារណាឲ្យបានវែងឆ្ងាយទោះបីធ្វើអ្វីមួយក៏ដោយដូចជាការបរិភោគទៅលើរបស់អ្វីមួយត្រូវមើលកាលបរិច្ឆេទការវេចខ្ចប់ឲ្យបានច្បាស់លាស់ជៀសវាងមានបញ្ហាដល់សុខភាពដែលយើងបរិភោគទៅ។
ក្រោយពីបានពន្យល់និងណែនាំដល់ប្អូនៗសិស្សានុសិស្សក្រុមការងារក៏បានធ្វើតេសគ្រឿងឧបភោគបរិភោគជាច្រើនមុខដូចជាប្រហឹតសាច់ក្រកនិងគ្រឿងឧបភោគបរិភោគគ្រឿងកំប៉ុងជាច្រើនមុខដែលមានកាលបរិច្ឆេទបិតនៅលើដប និងសំបកកំប៉ែត ពុក ឬ ច្រេះ ជាដើមឲ្យបានច្បាស់លាស់មុននឹងយើងទិញយកទៅបរិភោគ។ជាពិសេសទៅទៀតនោះគឺការធ្វើតេសនូវគ្រឿងឧបភោគបរិភោគមួយចំនួនស្វែងរកសារធាតុគីមីដែលនៅលើវត្ថុទាំងនោះឲ្យប្អូនប្អូនសិស្សានុសិស្សមើលចំណាំទុកនៅថ្ងៃក្រោយ។
លោកក៏បានបញ្ជាក់ថាគ្រឿងឧបភោគបរិភោគដែលមានសារធាតុគីមីនៅពេលយើងញ៉ាំទៅធ្វើអោយរាគរូសឈឺក្រពះពោះវៀននិងប៉ះពាល់ដល់សរសៃប្រសាទនឹងមានជំងឺរ៉ាំរ៉ៃនៅក្នុងខ្លួនទៀតផង៕ដោយ.ឌីណេ
Discussion about this post