ចរាចរណ៍​

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហើយនឹងរថយន្តដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយនឹងមានការកកស្ទះចរាចរណ៍ផងដែរ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតាកូម៉ាពណ៌សមួយគ្រឿងដែលមានពាក់ស្លាកលេខ ភ្នំពេញ 2M 8329 ដែលបើកបរដោយអ៊ុំប្រុសម្នាក់ក្នុងទិសដៅស្របទិសគ្នានឹងរថយន្តមួយគ្រឿងទៀតគឺម៉ាកកាមរីបាឡែនពណ៌ស្កដែលមានពាក់ស្លាកលេខ ភ្នំពេញ 2AG 4764។

លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តម៉ាកតាកូម៉ាខាងលើបានឡើងទួលផ្លូវរថភ្លើងទំនងដូចជា(អកស៊ឺ)ក៏បណ្តាលអោយប៉ះជាមួយនឹងរថយន្តបាឡែនបណ្តាលអោយខូចខាតបែកបង្កៀងផ្នែកខាងស្តាំ។

បន្ទាប់មកភាគីទាំងសងខាងក៏មានការជជែកវែកញែកគ្នាអស់រយៈពេលជិតមួយម៉ោងក៏នៅតែមិនត្រូវគ្នាដោយមានការជួយសម្របសម្រួលពីសំណាក់សមត្ថកិច្ចជំនាញខណ្ឌសែនសុខផងនោះក៏នៅតែមិនត្រូវគ្នាដដែលដោយខាងរថយន្តបាឡែនគាត់បានទាសំណងអោយខាងរថយន្តតាកូម៉ាថ្លៃចង្កៀងរថយន្តរបស់គាត់វិញ។

ដោយមើលទៅសភាពនៃការចរចារគ្នាមានរយ:ពេលយូរហើយនៅតែមិនត្រូវគ្នាសមត្ថកិច្ចជំនាញខណ្ឌសែនសុខបានធ្វើការវាស់វែងរួចហើយក៏សំរេចយករថយន្តទាំងពីរខាងលើទៅរក្សាទុក្ខរងចធ្វើការដោះស្រាយគ្នានទៅតាមនិតិវិធីច្បាប់នៅពេលក្រោយ៕ ដោយ៖ សូសុខា​

 

SHARE
RELATED POSTS
វ៉េវចង់សាកកំលាំងជាមួយនឹងរឹងរ៉ូវ័រ តើមួយណា​ខ្លាំងជាង​??
ស្លាប់ម្នាក់ទៀតហើយដោយសារតែគ្រោះថ្នាក់ចរាចរណ៍
ហាយប៊្រីតប្រលះគ្នាជាមួយស៊ីអរវី

Leave Your Reply

*