ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍បានអោយដឹងថាកាលពីវេលាម៉ោងជិត៤ ល្ងាច ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ហើយបានបន្តមកដល់ព្រឹកថ្ងៃ០៣ កក្កដា ២០១៩ នេះសមត្ថកិច្ចចំរុះខេត្តសៀមរាបធ្វើការហ៊ុមព័ទ្ធទីតាំងស្តុក -កែច្នៃចែកចាយឈើប្រណិតដុះស្លែដ៍ធំ មានឈើរាប់ពាន់ ម៉ែត្រគូប ០១កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំនុចក្នុងបរិវេនសណ្ឋាគារបាយ័នអេរ៉ា-អង្គរអេរ៉ា ។
ប្រតិបត្តិការបង្ក្រាបនេះ យោងតាមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម អភិបាលខេត្តសៀមរាបនិងបន្ទាប់ពីបានទទួលបទបញ្ជាពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងនោះសមត្ថកិច្ចចម្រុះខេត្តសៀមរាបបានចុះឆែកឃ្លាំងស្តុកឈើរាប់ពាន់ម៉ែត្រគូបនេះស្ថិតក្នុងសណ្ឋាគារ អង្គរអេរ៉ា -បាយ័នអេរ៉ា ហើយបានរកឃើញឈើប្រណិតដែលត្រូវគេដឹងថាល្មើសច្បាប់ជាច្រើនពាន់ម៉ែត្រគូប នៃទីតាំងខាងលើ ដែលស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។
ប្រតិបត្តិការនេះដឹកនាំបញ្ជារផ្ទាល់ដោយ ឯកឧត្តម ទៀ សីហា អភិបាលនៃគណះអភិបាលខេត្តសៀមរាប ស្នងការរងខេត្តទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច នាយខណ្ឌ រដ្ឋបាលព្រៃឈើ កំលាំងអាវុធហត្ថខេត្ត កំលាំងសមត្ថកិច្ចមូលដ្ឋាន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង សំរិទ្ធ សុខុន ។ ទោះជាយ៉ាងក៍ដោយខណះនេះ គេនៅមិនទាន់ដឹងចំនួនពិតប្រាកដទេ ដោយសមត្ថកិច្ចកំពុងវាស់វែង។
សូមបញ្ជក់ផងដែរថាទីតាំងស្តុកឈើ កែច្នៃ និងលក់ចែកចាយបន្តនេះត្រូវគេដឹងថាមានម្ចាស់ឈ្មោះ ស៊ី ណា ជាមនុស្សមានឋានះតួនាទីធំនៅភ្នំពេញ ហើយទីតាំងនេះត្រូវបានសម្ត្ថកិច្ចបំរុងធ្វើការបង្រ្កាបដែរកាលពីពេលកន្លងមកតែទៅមិនរួចដោយ …មន្ត្រីធំៗចាំយកប្រយោជន៍ តាំងពីជំនាន់ លោក ស៊ូភិរិន្អ ជាអភិបាលខេត្តសៀមរាបម្លេះ រហូតដល់ពេលនេះជាង១០ឆ្នាំហើយ ៕
Discussion about this post