សន្តិសុខ

ប្រភពពីប្រជាពលរដ្ឋ៖ ឧកញ៉ា គង់ ក្រឹង កំពុង តែប្រើ រូបភាពដឹក ឈើឆ្លង ដែនយកទៅលក់ នៅ ប្រទេសវៀតណាម

ខេត្តក្រចេះ ៖ បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្នួលបានឲ្យដឹងថា លោកឧកញ៉ា គង់ក្រឹង មេបញ្ជារការ រងវរៈការពារព្រំដែន លេខ២០៤ស្រុកស្នួលខេត្តក្រចេះ ដែលបានទើប តែទទួលងារជា ឧកញ៉ាដោយសារការរកសុីធ្វើ ជំនួញ ឈើ នោះកំពុងតែ ធ្វើសកម្មភាពប្រមូលទិញឈើតាម ម៉ូតូ ជារូបភាពសត្វកណ្ដៀរនឹងរថយន្ត តូចធំគ្រប់ប្រភេទយកមកស្តុកទុក្ខដោយខុសច្បាប់នៅត្រង់ ចំណុចក្រោលគោខាងក្រោយបន្ទាយទាហ៊ានស្ថិតនៅក្នុងឃំុ ២ធ្នូ ស្រុក ស្នួលខេត្តក្រចេះដើម្បីរៀបចំដឹកឆ្លងដែនចូលទៅលក់នៅ ក្នុងទឹក ដី នៃប្រទេសវៀតណាម។ មន្រ្កីយោធា នៅវរៈ ការពារព្រំដែន លេខ ២០៤បានបង្ហើបឲ្យដឹងថាលោកឧកញ៉ា គង់ ក្រឹងអាចបន្តការងារ រកសុីឈើខុសច្បាប់បាន ដោយមានការឃុបឃិត គ្នាជាប្រពន្ធ័និងមានការបែងចែកផលប្រយោជន៍ដល់មន្ក្រី ជំនាញនិងសមត្ថកិច្ចពាក់ពន្ធ័ចាប់ពី ថ្នាក់ក្រោម មកដល់ថ្នាក់លើ។

ប្រជាពលរដ្ធរស់នៅនៅក្នុងស្រុកស្នួលខេត្តក្រចេះមួយចំនួនបានរក សុីឈ្នួលដឹកជញ្ជូនឈើតាមម៉ូតូទៅលក់ឲ្យឧកញ៉ាគង់ក្រឹងដល់បន្ទាយយោធាវរៈការពារព្រំដែន លេខ២០៤ដោយពំុមានមន្រ្កីជំនាញឬសបត្ថកិច្ចពាក់ពន្ធ័ណាហ៊ានបង្ក្រាបឡើយ។គេតែងតែសង្កេតឃើញមានរថយន្តដឹកឈើតូចធំគ្រប់ប្រភេទសម្រុកដឹកឈើអត់ច្បាប់ចេញពីខេត្តស្ទឹងត្រែងនិងក្រចេះមណ្ឌលគិរីហូរចូលទៅច្រករបៀងមួយកន្លែងដែលគេហៅថាច្រកដេបីដែលអង្គភាព លោក ឧកញ៉ាគង់ ក្រឹងកំពុងគ្រប់គ្រងដើម្បីឆ្លងចូលទៅក្នុងដីប្រទេសវៀតណាម។ភ្នាក់ងារ ឆ្លើយឆ្លងព័ត៍មាន ប្រចាំខេត្តក្រចេះបានរាយការណ៍មកថា មានរថយន្តតូចធំគ្រប់ប្រភេទរាប់សិបគ្រឿង ដែលសម្រុក ដឹកឈើខុសច្បាប់ចេញពីទឹកដីខេត្តស្ទឹងត្រែងក្រចេះនិងមណ្ឌលគិរី កំពុងធ្វើសកម្មភាពដឹកឈើខុសច្បាប់យ៉ាងអនាធិបតេយ្យចូលច្រករបៀងមួយដែលអ្នកស្រុកហៅថាច្រកដេបីស្ថិតនៅក្នុងឃំុពីរធ្នូស្រុកស្នួលរួចឆ្លងទៅប្រទេសវៀតណាមតាមច្រករបៀងដេបីនេះដែលជាច្រករបៀងកាន់កាប់ដោយឧកញ៉ា គង់ ក្រឹង ជាមេឈ្មួញរកសុីដឹកជញ្ជូនឈើ យូរឆ្នាំមកហើយដោយដឹកឆ្លងទៅលក់ក្នុងប្រទេសវៀតណាម ។

ច្រករបៀងនេះស្ថិតនៅភូមិ ត្រពាំងស្រែឃំុពីធ្នូ ស្រុកស្នួលតខេត្តក្រចេះគឺជិតនិងច្រកទ្វារទ្វេភាគីអន្តរជាតិវ៉ាលឺ លោក ឧកញ៉ា គង់ ក្រឹង ជាមន្ក្រីយោធាវរៈការពារព្រំដែនគោកលេខ២០៤ចំណុះឲ្យកងពលតូចលេខ២១ យោធភូមភាគទី២។

ទាក់ទង​និង​លោក​ ឧកញ៉ា​ ផ្ទាល់​ព័ត៌មាន​យើង​មិនអាច​សុំការ​បំភ្លឺ​ណាមួយ​ជុំវិញ​និងការ​លើក​ឡើងរបស់​ពលរដ្ឋ​នោះទេ​ ៕ ដោយ៖សារឿន

 

SHARE
RELATED POSTS
ឃើញ​ចក​ច្រើន​ថា​ចុះ​ជួយ​ស្រង់ សម្អាត​ស្រះទឹក​ឲ្យ​ព្រះសង្ឃ​ អកុសល​ស្លាប់​ !!
ម៉ូតូចំនួន ៧០គ្រឿងប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ទូទាំងខេត្តកំពង់ឆ្នាំង
ពលករខ្មែរជួបគ្រោះថ្នាក់ក្រឡាប់​រថយន្ត​​ ស្លាប់​២​នាក់ និង​របួសធ្ងន់​៤​នាក់

Leave Your Reply

*