ចរាចរណ៍​

ម៉ូតូឆ្លងចរន្តភ្លើងឆាបឆេះនៅសល់តែគ្រោងឆ្អឹងនៅមុខការ៉ាសសាំងធ្វើឲ្យម្ចាស់ភ័យស្លន់ស្លោនៅក្រុងបាវិត

ខេត្តស្វាយរៀង៖ បុរស់ម្នាក់បានជិះម៉ូតូចូលចាក់សាំងនៅការ៉ាស់មួយស្ថិតនៅភូមិបាវិតកណ្តាលក្រុងបាវិតដោយចាក់មួយពេញរ៉េស៊ីវ៉ល្ល៌គោលបំណងគឺទៅលេងស្រុកនៅកោះធំខេត្តកណ្តាលមិនទាន់បានទៅផងម៉ូតូឆ្លងចរន្ធភ្លើងបណ្តាលឲ្យឆាបឆេះនៅសល់តែគ្រោងឆ្អឹង។

ករណីឆាបឆេះនេះនៅព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៨វេលាម៉ោងប្រហែល០៧ព្រឹកមានម៉ូតូមួយគ្រឿងបានឆាបឆេះនៅមុខការ៉ាសសាំងភូមិឃុំខាងលើបង្ករការភ្ញាក់ផ្អើលនិងភ័យខ្លាចដល់ប្រជាពលរដ្ឋនៅទីនេះ។

បើតាមសប្តីម្ចាស់ការ៉ាស់សាំងបានអោយដឹងថាមុនពេលកើតហេតុមានបុរសម្នាក់មិនស្គាល់ឈ្មោះបានជឹះម៉ូតូម៉ាកក្លីចមកចាក់សាំងនៅការ៉ាស់របស់គាត់ ចំនួន១ពេញរេសាវ័រក្រោយចាក់សាំងរួចម្ចាស់ម៉ូតូបានបញ្ឆេះម៉ូតូចេញទៅស្រាប់តែម៉ូតូរបស់គាត់
ឆ្លងភ្លើងឆេះចេញពីខាងក្រោមកែបធ្វើអោយម្ចាស់មូតូភ័យពេលរត់ចោលម៉ូតូបាតទៅ។

ម្ចាស់ការ៉ាស់បានបន្តទៀតថាដោយឃើញហេតុការនេះនៅមុខការ៉ាស់របស់គាត់ គាត់បានរុញចេញទៅក្រៅនិងជួយពន្លត់គ្រប់គ្រងហេតុការនេះបានទាន់ពេលវេលាមិនបណ្តាលឲ្យរៀលដាល់ដល់អ្នកដ៌ទៃទេព្រោះខ្លាចឆេះការ៉ាស់របស់គាត់។

សូមបញ្ជាក់ថា៖ករណីនេះមិបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឬទ្រព្យសម្បត្តិអ្នកដ៏ទៃឡើយខូចខាតតែម៉ូតូមួយគ្រឿងតែប៉ុណ្ណោះ៕ ដោយ៖ សោមសុនឌីណេ

 

SHARE
RELATED POSTS
ហាយលែនឌ័រស្រវឹងបុកម៉ូតូវ៉េវពេញទំហឹងបណ្តាលអោយបុរសម្នាក់របួសធ្ងន់
ឡិចស៊ីសបុកម៉ូតូម៉ាកបេលី​ បណ្ដាលឲ្យ​របួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ….
ទាល់តែបុកបានដឹងថាជារថយន្តដឹកឈើ(ព័ត៌មានបឋម)

Leave Your Reply

*