ជាតិ

បុរសកំសត់ដែល នៅមើលថែម្តាយចាស់ជរាបាន ទទួលអំណោយសប្បុរសធម៍ ពីសំណាក់ព្រះតេជគុណនួន​ សុផន និងព្រះតេជគុណស៊ាន ចាន់តារា

ខេត្តតាកែវ៖ ដោយមើលឃើញពីទុក្ខលំបាករបស់បុរសម្នាក់ ដែលប្រពន្ធទើបនិងស្លាប់ចោល ហើយម្តាយចាស់ជរា ឈឺដើរមិនរួចនិយាយមិនចេញ តាមរយះបណ្តាញសង្គម ដែលបានបង្ហោះកាលពីពេលថ្មីៗនេះ។នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ព្រះអង្គព្រះនាមនួន សុផល ព្រមនិងព្រះអង្គ ព្រះនាម ស៊ាន ចាន់តារា ដែលគង់នៅវត្តកាសេម រតនារា(ហៅវត្តធម្មយុត្តិ)ដែលស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពុងឆ្នាំង បាននិមន្តនាំយកអំណោយរបស់សប្បុរសជនដែលផ្ញើរតាមរយះព្រះអង្គ ទាំង២អង្គ យកមកជូនបុរសកំសត់ ព្រមនិងម្តាយរបស់គាត់ ដែលស្ថិតនៅភូមិកំពង់ជ្រៃ ឃំុស្មោង ស្រុកទ្រាំង ខេត្តតាកែវ។អំណោយទាំងនោះរួមមាន៖អង្ក១បាវ.ទឹកត្រី១យួ .ទឹកស៊ីអ៊ីវ១យួ.ទឹកផ្លែឈើ១កេះ.មី១កេះ ប្រដាប់ប្រើប្រាស់មួយចំនួន រួមនិងថវិកាចំនួន(៣៤ម៉ឺនរៀលនិង២០$)។

នៅក្នុងនោះផងដែរព្រះអង្គក៌បានថ្លែងអំណរ អគុណចំពោះ សប្បុរសជនដែលមានទឹកចិត្តសប្បុរសជួយដល់ប្រជាពលរដ្ឋក្រីក្រ តាមរយះព្រអង្គផងដែរ ហើយព្រះអង្គក៌បានជូនពរចំពោះសប្បុរសជនទាំងអស់ សូមអោយជួបនៅតែពុទ្ធពរទាំង៤ប្រការគឺ៖អាយុ.វណ្ណះ.សុខះ .ពលះ កុំបីឃ្លាងឃ្លាតឡើយ៕ដោយ៖សុខន

 

SHARE
RELATED POSTS
អបអរសាទរពិធីប្រកាសចូល កាន់មុខតំណែងអភិបាលរងនៃគណះអភិបាលខេត្តកំពង់ឆ្នាំង…
រដ្ឋបាលខេត្តកំពត​បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៤៨អាណត្តិទី២
ទីអារាមជាថ្នាលកន្លែងបណ្តុះបណ្តាលធនធានមនុស្សមិនអាចខ្វះបាន

Leave Your Reply

*