ជាតិ

លោកឧត្តមសេនីយ៍ ទោ លន់ សុ ផាត ស្នងការដ្ឋាននគរបាលខេត្តបាននាំអំណោយ យកទៅចែកជូនប្រជាពលរដ្ឋមួយគ្រួសាររងគ្រោះដោយសាភ្លើងឆេះផ្ទះ

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៨
អំណោយរបស់ លោកឧត្តមសេនីយ៍ ទោ លន់ សុផាត ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ប្រគល់ជូនគ្រួសារងគ្រោះដោយសាភ្លើងឆេះផ្ទះនោះមាន
ថវិការចំនួន៥០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត ដែលជាអំណោយផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ត្រូវបាននាំយកទៅប្រគល់ជូនដល់គ្រួសារស្រ្តីរងគ្រោះ ដោយគ្រោះអគ្គីភ័យភ្លើងឆេះផ្ទះ។ អំណោយទាំងនេះត្រូវបានយកទៅប្រគល់ជូនដោយផ្ទាល់ដៃពីសំណាក់លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរនគរបាលស្រុកស្នួល និងក្រុមការងារនៃអធិការដ្ឋាន។

ស្រ្តីរងគ្រោះឈ្មោះ ជា ស៊ា អាយុ៦៩ឆ្នាំ មានសមាជិកគ្រួសារចំនួន៧នាក់ រស់នៅភូមិស្រែចារ ឃុំស្វាយជ្រៈ ស្រុកស្នួល ខេត្តក្រចេះ បានរងគ្រោះអគ្គីភ័យភ្លើងឆេះផ្ទះកាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ដោយសារភ្លើងចង្រ្កាន៕ ដោយ៖សារឿន

 

SHARE
RELATED POSTS
យើងទាំងអស់គ្នាចូលរួមថែរក្សាសន្តិភាពដើម្បីអភិវឌ្ឍន៌ប្រទេសជាតិមានការរីកចម្រើនហើយយើងនិងមានអ្វីៗគ្រប់យ៉ាង
ក្រោយពីបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ
សម្ដេចៅហ្វាវាំង គុង​ សំអុល ផ្តាំផ្ញើ ដល់សមាជិកសមាជិកា យើងថា: នៅថ្ងៃបោះឆ្នោតនេះ សូមបងប្អូនយើងប្រមូលគ្នាទៅបោះឆ្នោត កុំបីខានអោយសោះ ហើយកំុជឿពាក្សឃោសនារបស់ជនអគតិ

Leave Your Reply

*