ជាតិ

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១៤ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ចុះទៅតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីរក្សាការផ្សាភ្ជាប់ការងារទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាល

ខេត្តត្បូងឃ្មុំ៖ នៅរៀងរាល់ថ្ងៃចាប់ពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បានណែនាំឲ្យកម្លាំងជំនាញគ្រប់ផែន ពិសេសកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៤ ឲ្យចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមបណ្តាខ្នងផ្ទះស្ថិតក្នុងភូមិ.ឃុំរបស់ខ្លួនគ្រប់គ្រង ដោយផ្សព្វផ្សាយណែនាំដូចជា ៖ ចូលរួមការអនុវត្តគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព , ស្វែងយល់នូវច្បាប់នានា ក្រោមការអង្អុលបង្ហាញលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដើម្បីរក្សាការផ្សាភ្ជាប់ការងារទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាលជាមួយបងប្អូនប្រជាពលរដ្ឋយើង ។

ក្នុងឱកាសចុះទៅជួបសំណេះសំណាល និងផ្សព្វផ្សាយនូវច្បាប់នានានោះ គឺលោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បានណែនាំបន្តឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ពេលចុះទៅតាមខ្នងផ្ទះប្រសិនបើទទួលបាននូវ សន្លឹងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ សៀវភៅស្នាក់នៅក២ សៀវភៅគ្រួសារក៤ ពីផែនអត្តសញ្ញាណកម្ម ត្រូវយកទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋប្រកបជាមួយភាពស្និតស្នាល ញញឹមញញែម រុះរាយរាក់ទាក់ ដោយមិនឲ្យពន្យាពេលឡើយ ។

ក្រោមបរិយាកាសជួបសំណេះសំណាលរបស់មន្ត្រីនគរបាលជាតិ នៃប៉ុស្តិ៍រដ្ឋបាលជាមួយបងប្អូនប្រជាពលរដ្ឋ គឺបានបញ្ចេញនូវទឹកមុខសើច ញញឹម ប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អានស្និតស្នាលបំផុត ។ ហើយបងប្អូនប្រជាពលរដ្ឋក៏បានយល់ពីការណែនាំរបស់មន្ត្រីនគរបាលយើង ដែលក្នុងបំណងឲ្យចូលរួមថែរក្សាសន្តិសុខ សុវត្តិភាពជូនភូមិ.ឃុំរបស់ខ្លួន ក៏ដូចជាការអភិវឌ្ឍន៍ និងការពារសន្តិភាពប្រទេសជាតិយើង ៕ដោយ៖សារឿន

 

SHARE
RELATED POSTS
សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ រៀបចំ​ពិធី​សំណេះសំណាល និង​បំពាក់​គ្រឿង​ឥស្សរិយយស​មេដាយ
ពិធីប្រកាសសម្ពន្ធ័យុវជនស្រឡាញ់សន្តិភាពអនុសាខាស្រុកសាមគ្គីមានជ័យ
កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ​ខែមីនានិងទិសដៅអនុវត្តការងារប្រចាំខែមេសា ឆ្នាំ២០១៨

Leave Your Reply

*